ជីវិតកម្សាន្ដ
អ៊ីណូ អះអាងថា ភាពល្បីល្បាញជិត ២០ ឆ្នាំ បានដោយសារពុកម៉ែបងប្អូន និងការខំប្រឹងខ្លួនឯង
តារាចម្រៀងម្ចាស់បទ”អូនកុំយំកុំយំ” លោក អ៊ីណូ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិថីសិល្បៈជិត ២០ ឆ្នាំ មកនោះ ស្រាប់តែតារាប្រុសមាឌធំដំបងរូបនេះ ដាច់ចិត្តចេញមកនិយាយបើកកកាយរឿងរ៉ាវផ្ទាល់ខ្លួនចាប់តាំងពីចូលសិល្បៈដំបូងមកទល់ពេលបច្ចុប្បន្ន។

ជាមួយការបើកកកាយជីវិតសិល្បៈដែលខំសាងឡើងយូរឆ្នាំមកហើយនេះ លោក អ៊ីណូ អះអាងថា លោកចូលសិល្បៈ គ្មានខ្សែ ឬអ្នកនៅជ្រោមជ្រែងពីក្រោយខ្នងទេ គឺបានមកដោយសារការគាំទ្ររបស់ពុកម៉ែបងប្អូន និងការខំប្រឹងខ្លួនឯង។ លោក អ៊ីណូ បានរៀបរាប់ថា «ឈ្មោះជាអ្នកចម្រៀងល្បីដ៏សាមញ្ញគ្មានគ្នា ខ្នង អ្វីទេ គឺល្បីដោយសារពុកម៉ែបងប្អូន និងការខំប្រឹងដោយខ្លួនឯង»។

លោក អ៊ីណូ បញ្ជាក់ថា លោកចូលសិល្បៈឆ្នាំ ២០០៥ ទទួលបានជាប់ជ័យលាភីនៅក្នុងក្លឹបតារាមាសតន្ត្រី គ្រូបង្រៀនលោកគ្រូ ហួរ ឡាវី បន្ទាប់មកដើរសុំគេច្រៀង រហូតចុងឆ្នាំ ២០០៩ ទើបបានរកភាពល្បីឃើញ។ បទចម្រៀងល្បីទាំងអស់ មិនថាច្រៀងខ្លួនឯង ឬនិពន្ធឲ្យគេ ភាគច្រើននិពន្ធខ្លួនឯងទាំងទំនុកច្រៀង និង Melody ថ្មី មិនដែលអួតទេ ដោយដាក់ឈ្មោះថា(ម៉ៅឃ្លី)។

តារាប្រុសលោក អ៊ីណូ បន្តថា «សិល្បៈ ១៨ ឆ្នាំ នៅតែល្បី មិនមែនមកពីខ្ញុំទេ គឺដោយសារតែកម្លាំងគាំទ្ររបស់ពុកម៉ែបងប្អូន តាំងពីមានហ្វេន ២០០៩ រហូតមានហ្វេនបន្តបន្ទាប់ឆ្នាំ រហូតឆ្នាំ ២០២៣។ ឆ្នាំ ២០២៣ Concert គ្រប់ Events តូចធំ ពេល Eno ឡើង ហ៊ោកញ្ជ្រៀវ គាំទ្រ ស្រែកហៅឈ្មោះ ENO ENO… និងចេះច្រៀងគ្រប់បទរបស់ខ្ញុំបាទ ENO ហើយស្រែកថា ENo នៅតែខ្លាំង»។

តារាចម្រៀងលោក អ៊ីណូ និយាយបន្ថែមទៀតថា «ពេលនោះមិនមែនស៊ីជោរទេ តែពេលនោះដូចទះកំផ្លៀងខ្ញុំឲ្យកាន់តែស្វាហាប់ សម្ដែងឲ្យអស់ពីសមត្ថភាព ដើម្បីពុកម៉ែបងប្អូន។ គោរព អរគុណ ពុកម៉ែបងប្អូន ENO មិនធ្វើឲ្យពុកម៉ែបងប្អូនខកបំណងទេ»។

ជាការកត់សម្គាល់ តារាចម្រៀងចាស់លោក អ៊ីណូ គិតមកដល់ពេលនេះលោកបានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមានរយៈពេលប្រមាណជិត ២០ ឆ្នាំហើយ ខណៈទីផ្សារគាំទ្រ និងប្រជាប្រិយភាព រក្សាបានមិនចាញ់តារាប្រុស-ស្រីរួមជំនាន់ឯទៀតទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


