ជីវិតកម្សាន្ដ
ឃើញ អ៊ីណូ ទាល់ច្រកភរិយា កែវ វាសនា ផ្តល់ឱកាសការងាររកលុយដោះបំណុល
ដំណឹងនៃការផុងខ្លួនក្នុងបំណុងជាង ១០ដុល្លារពីសំណាក់តារាចម្រៀងសាន់ដេលោក អ៉ីណូ បានធ្វើឲ្យមហាជន និងចង្កោមអ្នកសិល្បៈដូចគ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងរហូតមានអ្នកខ្លះបានជួយជាថវិការ និងខ្លះទៀតបង្ហាញការលើកទឹកចិត្តផងដែរ។

ស្របពេលជាមួយគ្នានេះ គេឃើញភរិយាតារាចម្រៀងលោក កែវ វាសនា គឺអ្នកនាង លីម សុគ្ធធារី បានសម្តែងការអាណិតអាសូរដល់លោក អ៉ីណូ ក្នុងនោះអ្នកនាងក៏បានផ្តល់ឱកាសការងារជា Baដើម្បីជួយដល់តារាប្រុសរូបនេះ រកលុយដោះបំណុលគេផងដែរ។ ភរិយាលោក កែវ វាសនា បានរៀបរាប់ថា «ស្វាគមន៍បង ENO អ៉ីណូ ជា BA ផលិតផល SCI ទោះបងមានបញ្ហា និងបំណុលយ៉ាងណាក៏ដោយក៏ខ្ញុំផ្តល់ឱកាសការងារជូនបងដែរមិនរើសអើងទេ»។
អ្នកនាង លីម សុគ្ធធារី បញ្ជាក់ថា «គ្មានមនុស្សណាចង់រកស៊ីក្ស័យធន់ទេ ទោះខ្ញុំបានដឹងរឿងគាត់ខ្លះកន្លង មកក៏ដោយ តែទើបថ្ងៃនេះខ្ញុំដឹងរឿងគាត់ច្បាស់ហើយធ្វើឲ្យខ្ញុំព្រឺរោមខ្លាំងណាស់ដោយសារការគំរាមគំហែងគេជេដៀលទើបធ្វើឲ្យគាត់ទាល់ច្រកឆកលុយគេសងពីមួយទៅមួយ ការប្រាក់យ៉ាងសាហាវព្រៃផ្សៃ មិនមែន ១០ភាគរយ ឬ ២០ភាគរយ ដូចដែលយើងគិតទេ គឺគាត់ឆកលុយគេការសឹងតែ ៩០ភាគរយ ហើយ (ម្ចាស់បំណុលការសារហាវបែបនេះ គាត់ថាខ្មែរទេមិនមែនចិនទេ គាត់ថាចងការចិនធូជាងខ្មែរគេយោគយល់គាត់)»។

អ្នកនាង សុគ្ធធារី បន្តទៀតថា «ឧទារហណ៍ លុយដើម ៨០០០ដុល្លារត្រូវបង់ការគេមួយថ្ងៃ ១៨០ដុល្លារអ៊ីចឹងយើងគុណតែ ៣០ថ្ងៃក្នុងមួយខែគឺ ៥៤០០ដុល្លា ហើយគាត់បានបង់បែបហ្នឹងច្រើនខែគួរសមហើយតែដើមគាត់ជំពាក់គេគឺនៅ ៨០០០ដុល្លារដដែលនេះខ្ញុំនិយាយសង្ខេបៗតែម្ចាស់បំណុលតែម្នាក់ផងចុះទម្រាំ ៤ ឬ ៥នាក់ទៀតមួយថ្ងៃគាត់ត្រូវចំណាយការប្រាក់ជិត ៧០០ដុល្លារ (ទោះរកលុយបានប៉ុណ្ណាក៏គាត់រត់មិនរួចយូរអង្វែងដែរ) អ៊ីចឹងសូមបងៗម្ចាស់បំណុលឆកលុយ និងបងៗម្ចាស់បំណុលផ្សេងជួយយកតែដើមពីគាត់បានហើយ ព្រោះបងៗខ្លះស៊ីការគាត់បានលើសដើមឆ្ងាយណាស់»។
ភរិយាលោក កែវ វាសនា បន្តទៀតថា បំណុលដែលលោក អ៉ីណូ បានជំពាក់ដើមគេប្រហែលជាង ១០ម៉ឺនដុល្លា តែបើយកការសាហាវបែបហ្នឹង នោះលោកគឺរត់លេងរួចហើយ។ យ៉ាងណាអ្នកនាងនិយាយបែបនេះ អ្នកនាងក៏មិនមែនជាបងប្អូនរបស់លោក អ៉ីណូ នោះទេ គ្រាន់ជាអ្នកស្គាល់គ្នាទេ គឺគ្រាន់តែអ្នកនាងបានសួរនាំ ហើយនិងមានអារម្មណ៍រន្ធត់ អាណិតជាខ្លាំង ហើយសម្រាប់ការប្រាក់ការឆកលុយនេះថា លោក អ៉ីណូ ល្ងង់ក៏ថាបានតែដោយសារតែទាល់ខ្លាំង ការសឹងតែ ៩០ភាគរយក៏យកមកដោះទាល់ដែរដោយសារពាក្យគំរាមកំហែងពីម្ចាស់បំណុល។

អ្នកនាង លីម សុគ្ធធារី បន្ថែមថា ចុងក្រោយសុំម្ចាស់ Event ម្ចាស់ខនសឺតម្ចាស់ផលិតផលផ្សេងៗ និង ពុកម៉ែ បងប្អូនទាំងអស់កុំស្អប់គាត់នៅតែបន្តផ្តល់ការងារឲ្យគាត់ ស្រលាញ់គាំទ្រគាត់ដូចដើមផងចុះ ព្រោះគាត់ជាតារាដែលមានសម្ថភាព និងមានការតស៊ូ រឹងមាំជាខ្លាំងសម្រាប់ខ្ញុំការជួយគាត់កន្លងមកក៏មិនដែលចង់បានផលប្រយោជន៍ពីគាត់ម្តងណាទេ ការជួយរបស់ខ្ញុំគឺជាការជួយដោយចិត្តដោយក្តីអាណិតគាត់តែប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


