ជីវិតកម្សាន្ដ
មកដឹង! តារាបរទេសល្បីៗមួយចំនួន ធ្លាប់មកទស្សនាប្រាសាទអង្គរវត្ត ហើយចាត់ទុកជាសំណង់ដ៏អស្ចារ្យ
អង្គរវត្តជាសំណង់ប្រាសាទដ៏មហិមាមួយរបស់ប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងដោយបុព្វបុរសខ្មែរជំនាន់មុន និងបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយដឹងលឺ។
មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទអង្គរវត្ត ក៏ជាប់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឲ្យអង្គរវត្តមានកេរ្តិ៍ឈ្មោះល្បីរន្ទឺរហូតធ្វើឲ្យភ្ញៀវបរទេសជាច្រើន ចង់មកទស្សនានៅទិដ្ធភាពពិតៗនេះ ដោយផ្ទាល់។
ខណៈ ពេលអង្គរវត្តមានភាពល្បីល្បាញខ្លាំង ថាតើតារាល្បីៗរូបណាខ្លះធ្លាប់មកទស្សនា?
១ តាសាក់ឡូ ឬ Charlie Chaplin តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនាសតវត្សទី ២០

២ តារាសម្តែងស្រី Angelina Jolie (២០០០)

២ Jackie Chan ឬ ឈិនឡុង

៣ តារាចម្រៀងកូរ៉េ Jung Ji-hoon (Rain) (២០០៨)

៤ ក្រុមតារាចម្រៀងកូរ៉េ SHINEE (២០១០)

៥ Marian Rivera និងស្វាមីរបស់នាង គឺលោក Dingdong Dantes ដែលជាតារាងសម្តែងហ្វីលីពីនកាត់អេស្ប៉ាញ បានមកទស្សនានៅអំលុងឆ្នាំ២០១២។

៦ តារាកូរ៉េខាងត្បូង Lee Bum Soo និង Im Soo Hyang និងសមាជិកក្រុមសម្តែង «Iris2» បានមកទស្សនានៅអំលុងឆ្នាំ២០១២។

៧ តារាសម្តែងស្រីសិង្ហបុរី Jeanette Aw (២០១៤)

៨ តារាចម្រៀងអាមេរិក Beyonce (២០១៥)

៩ តារាសម្តែងថៃ Yaya Urassaya (២០១៥)

១០ តារាសម្តែងអាមេរិច Eva Longoria Bostón (២០១៦)

១១ តារាសម្តែងអង់គ្លេស Douglas Booth (២០១៦)

១២ តារាសម្តែងសិង្ហបុរី Elvin Ng, Paige Chua, Zoe Tay 10, និង Romeo Tan (២០១៦)

១៣ តារាក្បាច់គុនខ្មែរសុរិន្ទនៅថៃ Tony Jaa បានមកទស្សនានៅអំលុងឆ្នាំ ២០១៩

១៤ លោក Yu Rongguang តារាភាពយន្តហុងកុងដែលសម្ដែងជាតួអង្គមេទ័ព គួន អ៉ីឆាង ក្នុងរឿងសាមកុក ក៏បានមកទស្សនារមណីយដ្ឋានអង្គរនៅអំលុងឆ្នាំ២០១៧ ដែរ។

សូមបញ្ជាក់ថា ក្រៅពីបុគ្គលដែលបានរៀបរាប់ខាងលើនេះ ក៏នៅមានបុគ្គលល្បីៗជាច្រើនទៀត ដែលបានមកទស្សនាប្រាសាទអង្គរវត្ត ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល ដែលមិនបានរាប់រៀបអស់ឈ្មោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅចាំទេ! David Beckam និង Van Nisterlrooy ក៏ចាត់ទុក “ប្រាសាទអង្គរវត្ត” ជារបស់ កម្ពុជា ដែរ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង