Connect with us

ជីវិតកម្សាន្ដ

មានដឹងទេ ចំណងស្នេហ៍នាយ ចយ មកដល់ពេលនេះយ៉ាងម៉េចហើយ ក្រោយរៀបការ៣ឆ្នាំ​

បានផុស

នៅ

ចំណងស្នេហា​របស់​តារ​កំប្លែង​នាយ ច​យ និង​ភរិយា​ស្រស់ស្អាត​អ្នកនាង ខ្វាន់​ឌី គិត​មកទល់​​ពេលនេះ​មាន​រយៈពេល​ប្រមាណ​ជាង៣​ឆ្នាំ​មកហើយ ​ខណ​:​ពួកគេ​ក៏​ទទួលបាន​ចំណងដៃ​កូន​ប្រុសជាទី​ស្រឡាញ់​ម្នាក់​ផងដែរ​។

គេ​ចាំបាន​ថា​ ពិធី​អាពាហ៍ពិពាហ៍​របស់លោក ​សែ​ ភិន ហៅ​នាយ ច​យ និង​ភរិយា​អ្នកនាង ប៉ិន ក្វាន់​ឌី បាន​រៀបចំ​ធ្វើឡើង​កាលពី​ថ្ងៃ​២៧ ​ខែកុម្ភៈ ​ឆ្នាំ​២០១៨ នៅ​វិមាន​ពិភពថ្មី​សែន​សុខ​ ដោយមាន​ភ្ញៀវ​និង​អ្នកសិល្ប​:​ល្បីៗ​ជាច្រើន​ចូលរួម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​នៅ​អំឡុង​ពេលមុន​ថ្ងៃ​រៀបការ ​គឺ​គេ​ឃើញ​មានមតិ​រិះគន់​មួយចំនួន​បានកើត​ឡើងមក​លើ​អ្នក​ទាំងពីរ​ដោយ​ខ្លះ​លើកឡើងថា​ ចំណង​ស្នេហ៍​មួយ​នេះ​កើតឡើង​ដោយសារតែ​លុយ​បើ​មិនមែន​លុយ ក៏​គេ​មិន​យក​នាយ​ច​យ​នោះដែរ​។​ ប៉ុន្តែ​អ្វីៗ​ដែល​បង្ហាញ​កាន់តែច្បាស់​នោះ ​គឺ​ចំណង​ស្នេហ៍​ពួកគេ​កាន់​តែ​រឹងមាំ​និង​មាន​ភាព​ផ្អែមល្ហែម​គួរ​ឲ្យ​សរសើរ​។​

ត្រង់ចំណុច​នេះ​ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​ផ្ទុះ​ការសរសើរ​គ្រប់គ្នា​សម​ដូច​អ្វីដែល​ភរិយា​នាយ ច​យ ធ្លាប់​លើកឡើងថា​ មិនដែល​ស្រលាញ់​អ្នកណា​ដោយសារ​ឋានៈ​ឬ​លុយកាក់ ប៉ុន្តែ​បើ​ស្រលាញ់​គឺ​ស្រលាញ់​ដោយសារ​ទឹកចិត្ត​ស្រលាញ់ ចេះ​មើលថែ​យកចិត្តទុកដាក់​​គ្នា​និង​ព្រម​ទទួលយក​ចរិត​ពិតរ​បស់​គ្នា លុយកាក់​បើ​ខ្វះខាត​អាចជួយ​គ្នា​រកបាន សុំ​ត្រឹមតែ​ស្មោះត្រង់​គឺ​គ្រប់គ្រាន់​ហើយ​។​

សូម​ជម្រាប​ដែរ​ថា ​ពិធី​រៀប​មង្គលការ​នាយ ច​យ កាល​នោះ​ត្រូវបាន​រៀបចំ​យ៉ាង​អាធិកអាធម​អមដោយ​តារា​កំប្លែង​ល្បីៗ​ជាច្រើន​នាក់ ​ហើយ​ជាពិសេស វត្តមានកូន​ប្រុស​ទាំងពីរ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចូល​រួម​ជាហេតុ​ធ្វើ​ឲ្យ​តារា​កំប្លែង​អភ័ព្វ​រូប​ស​ម្បត្តិ​នាយ ច​យ ​រំភើប​ទប់ទឹក​ភ្នែក​មិនបាន​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម