Connect with us

ជីវិតកម្សាន្ដ

មកស្គាល់ម្ចាស់ដើមបទ​«វីយូឡុងស្នេហា»និង«សំបុត្រក្រោមខ្នើយ» ដែលមានវ័យជិត៩០ឆ្នាំ

បានផុស

នៅ

រម្លឹកដល់ចម្រៀងមរតកដើមចំនួន២បទ គឺ វីយូឡុងស្នេហា និងបទ សំសំបុត្រក្រោមខ្នើយ ទស្សនិកជនពិតជាស្គាល់ច្បាស់ហើយធ្លាប់ស្តាប់គ្រប់គ្នា ខណ:ទាំង២បទនេះត្រូវបានអ្នកចម្រៀងជំនាន់ក្រោយៗយកមកច្រៀង ឡើងវិញ និងល្បីសុសសាយតាមបណ្ដាញសង្គមនាពេលបច្ចុប្បន្ន។

ជាការកត់សម្គាល់ចំពោះការយកមកច្រៀងឡើងវិញពីសំណាក់តារាចម្រៀងខ្មែរមួយចំនួននោះក៏ត្រូវបានរក្សាប្រភពដើមដោយដាក់ឈ្មោះម្ចាស់បទដើមផងដែរ។ ប៉ុន្តែក្នុងនោះក៏មានខ្លះយល់ច្រឡំដោយការដាក់ឈ្មោះម្ចាស់ដើមមិនត្រឹមត្រូវឬឈ្មោះអ្នកចម្រៀងផ្សេងៗគ្នាជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែហេតុផលនោះហើយទើបថ្មីៗនេះ នៅលើទំព័រផេកមួយដែលមានឈ្មោះថា«Amazing Cambodia»បានទម្លាយដោយបើកបង្ហាញការពិតនូវឈ្មោះម្ចាស់ដើមនៃបទចម្រៀងខាងលើដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀតជុំវិញរឿងនេះ។ មិនតែប៉ុណ្ណោះផេកនេះក៏បានបញ្ជាក់ថា ម្ចាស់ដើមបច្ចុប្បន្នកំពុងមានជីវិតរស់នៅប្រទេសបារាំងទៀតផង ។

យោងតាមការបង្ហោះនៅលើផេកនេះបានរៀបរាប់ដោយភ្ជាប់ជាមួយរូបថតម្ចាស់បទដើមនៃចម្រៀង បទ វីយូឡុងស្នេហា និងបទសំសំបុត្រក្រោមខ្នើយ ដូច្នេះថា តារាចម្រៀងតន្ត្រីសម័យជំនាន់ដំបូងបង្អស់នៃប្រទេសកម្ពុជា( រវាងចុង ទ . វ . ឆ្នាំ ១៩៤០- ដើម ទ . វ . ឆ្នាំ ១៩៥០) លោកស្រី ម៉ារី យ៉ាប៉ូឡែត( ឈ្មោះ ដើ ម កាន់ ម៉ា រី យ៉ា ?)ហៅ សាវ តី ម្ចាស់បទ វីយូឡុងស្នេហា និងបទ សំបុត្រក្រោម ខ្នើយ ។

ដោយច្រៀងផ្សាយចេញតាមវិទ្យុជាតិ( ខ្លះ យល់ច្រឡំថា ជាបទដើមរបស់ សៀង ឌី / កែវ សុខា / ម៉ៅ សារ៉េត) ដែលគិតមកដល់បច្ចុប្បន្ននេះ ទំនងជាតារាចម្រៀងផ្នែកស្ត្រីដែលនៅរស់រានមានជីវិតមានអាយុវែងជាងគេរបស់កម្ពុជា( ជិត៩០ឆ្នាំ ) ។

តាមរយៈនេះក៏មានការលើកឡើងថា « ច្រៀងពីរោះណាស់ ។នៅខ្ញុំមិនច្រឡំទេគាត់ដូចជាអ្នកអានព័ត៌មានជាភាសារបារាំងតាមវិទ្យុជាតិទៀត ! ។ពីក្មេងខ្ញុំធ្លាប់ឃើញគាត់ជាស្ត្រីខ្មែរទីមួយដែល ស៊ីវិល័យ តាមរបៀបបស្ចឹម​ប្រទេសថ្លៃថ្នូរជិះ Vespa។ ខ្លះទៀតថា ខ្ញុំពិតជាមិនដែលស្គាល់ឬឮឈ្មោះសោះ!បើអាចខ្ញុំសូមសំណូម​ពរជួយបង្ហាញអ្នកចម្រៀងសម័យមុនៗ ពូ ស៊ីន ស៊ីសាមុត រស់ សេរីសុធា ផងបាទ។

ដោយឡែកក៏មានការលើកជាសំណួរនិងចម្ងល់ដែរថា « ដូច្នេះ បទចម្រៀង វីយូឡុងស្នេហា ក្នុងយូធូប ដែល គេដាក់ថា ច្រៀងដោយ កែវ សុខា ជាសំនៀងរបស់គាត់ ? បើអាចសុំជួយបន្ថែមប្រវត្តិនៃបទ« វីយូឡុង ស្នេហា » ផង ។ » ។ ចំពោះចម្ងល់នេះ ត្រូវបានមតិមួយឆ្លើយតបថា « បទនេះច្រៀង តៗ គ្នា រាប់មិនអស់ទេ តែសំនៀងដើមមិនសល់ទេ » ។

ទន្ទឹមគ្នានោះក៏មានសំណួរថា តើគាត់អាយុប៉ុន្មានហើយសព្វថ្ងៃ ហើយរស់នៅឯណានោះ ?ចម្លើយត្រូវបានទំព័រហ្វេសប៊ុក «Amazing Cambodia» ដែលជាអ្នកទម្លាយរឿងនេះនិងគណនីហ្វេសប៊ុកមួយឈ្មោះ«Leng Chen» ឆ្លើយតបថា« កើតឆ្នាំ១៩៣៣ ដូចនេះ ៨៨ ឆ្នាំហើយដំណាលលោកយាយ ឯម ធាយ »ហើយបច្ចុប្បន្នគាត់រស់នៅប្រទេសបារាំង »៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម