ជីវិតកម្សាន្ដ
Mak Prin រួមគ្នាជាមួយអ្នកគាំទ្រ ធ្វើប្រអប់សម្ភារ ចែកជូនដល់អ្នកជំងឺកូវីដ និងបុគ្គលិកជួរមុខទាំងអស់
តារាសម្តែងប្រុសប្រចាំប៉ុស្តិ៍លេខ ៣ ថៃ Mak Prin Suparat បានរួមគ្នាជាមួយអ្នកគាំទ្ររបស់លោក ធ្វើប្រអប់សម្ភារចែកជូនអ្នកជំងឺកូវីដ ១៩ និងបុគ្គលិកជួរមុខទាំងអស់។


គួរបញ្ជាក់ថា ក្រោយផ្ទុះរាតត្បាតនេះម្ដងទៀត ថៃជួបនៅបញ្ហាជាច្រើនទាំងសម្ភារវិជ្ជសាស្ត្រ និងរបស់ប្រើប្រាស់ផ្សេងៗ។ ឃើញដូចនេះតារាប្រុសស្រីគ្រប់គ្នា បានងាកមកធ្វើសប្បុរសធម៌តាមសមត្ថភាព និងកម្លាំងដែលមានរៀងៗខ្លួន។
ជាក់ស្ដែង កាលពីថ្មីៗនេះ តារាសម្តែងប្រុសសង្ហាលោក Mak Prin Suparat និងអ្នកគាំទ្រផ្ទះ Mak Pantip បានរួមគ្នារៃអង្គាសប្រាក់ ដើម្បីទិញរបស់របរចាំបាច់ដូចជាឧបករណ៍ PPE អាល់កុល ម៉ាស់ មួក ស្រោមជើង ស្រោមដៃ ថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ កន្សែងពោះគោ ទឹកលាងចាន ដើម្បីយកទៅប្រគល់ឲ្យអ្នកជំងឺកូវីដនៅក្នុងមន្ទីរពេទ្យ។ ជាពិសេសរួមទាំងបុគ្គលិកនិងអ្នកស្ម័គ្រចិត្ត មកពីទីភ្នាក់ងារដែលជួយប្រជាជនក្នុងវិបត្តិនេះ មាន ៧កន្លែងផ្សេងគ្នា។

លោកបាននិយាយថា“ ជំងឺរាតត្បាតកូវីដ -១៩ នេះពិតជាធ្ងន់និងមានរយៈពេលយូរ ដូច្នេះខ្ញុំនិងអ្នកគាំទ្រចង់ក្លាយជាកម្លាំងសម្រាប់ក្រុមគ្រូពេទ្យ គិលានុបដ្ឋយិការ បុគ្គលិកស្ម័គ្រចិត្ត និងក្រុមឈរជើងនៅគ្រប់ភ្នាក់ងារដែលលះបង់កម្លាំងកាយចិត្ត ខិតខំធ្វើការដើម្បីយើងទាំងអស់គ្នាជាជនជាតិថៃ។ តាមរយៈការបញ្ជូនសំភារៈចាំបាច់ដល់អ្នក ខ្ញុំសង្ឃឹមថា វានឹងមានប្រយោជន៍ ជួយបំពេញបន្ថែមកម្លាំងរបស់អ្នករាល់គ្នា។


ខណៈពេលវាគ្រាន់តែជាអ្វីបន្តិចបន្តួច ដែលយើងអាចធ្វើបាននៅពេលនេះ យើងកំពុងធ្វើវាដោយយកចិត្តទុកដាក់ ជំនួសឲ្យការដឹងគុណពីដួងចិត្តរបស់បងប្អូនប្រុសស្រីថៃទាំងអស់ សូមអញ្ជើញមកចុះ។ យើងទាំងអស់គ្នានឹងប្រយុទ្ធជាមួយគ្នា ជួយចែករំលែកនិងបន្តការគាំទ្ររបស់យើង ដើម្បីឆ្ពោះទៅមុខជាមួយគ្នានេះ”៕
ប្រែសម្រួល៖ សាងស្រីល័ក្ខ
ប្រភព៖Sanook
ចុចអាន៖Mike បរិច្ចាគរបាំងមុខនិងម៉ាស១១,០០០ កេស ដល់មន្ទីរពេទ្យជួបការលំបាក ដោយសារកូវីដនៅ ថៃ
ចុចអាន៖អស់ពីបរិច្ចាគនិងជួយ Min បើកមីនីម៉ាតចល័ត ផ្ដល់អាហារហូបចុកឥតគិតថ្លៃដល់ជនរងគ្រោះដោយកូវីដ
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


