ជីវិតកម្សាន្ដ
Mike បរិច្ចាគរបាំងមុខនិងម៉ាស១១,០០០ កេស ដល់មន្ទីរពេទ្យជួបការលំបាក ដោយសារកូវីដនៅ ថៃ
បើទោះបីជាថៃរងគ្រោះដោយសារវិបត្តិកូវីដទូទាំងប្រទេសក្ដី ប៉ុន្តែសម្រាប់ទឹកចិត្តសប្បុរសធម៌ ក្នុងគ្រាលំបាកនេះ នៅតែមានសម្រាប់ប្រជាជនគ្រប់គ្នារួមទាំងសិល្បករផងដែរ ។




ថ្មីៗនេះតារាសម្ដែង Mike Pirat Nithipasarnkul បានផ្ដល់ជូននូវម៉ាសការពារ N95 សរុបចំនួន ១១,០០០ កេសដល់គ្រឹះស្ថានចំនួន ២ និងមន្ទីរពេទ្យខេត្តដែលកំពុងជួបការលំបាកខ្លាំង ដោយប្រឈមនឹងកង្វះឧបករណ៍វេជ្ជសាស្ត្រនិងក្រុមគ្រូពេទ្យជួរមុខ។


ម៉ាស N95 ត្រូវបានចែកជូនទៅ សាជីវកម្មរបស់ Boom Panadda Wongdee ៥,០០០ កេស។ ចំណែក ៥,០០០ កេសទៀត ដល់មន្ទីរពេទ្យនៅខេត្ត ព្រមទាំងរបាំងការពារមុខ ១,០០០ កេសដល់មូលនិធិ Petchkasem ។

តារាប្រុសរូបសង្ហានេះបានបញ្ជាក់ថា ” របាំងមុខនិងម៉ាស់ N95 សរុបចំនួន ១១,០០០ កេស អាចជាឧបករណ៍ដ៏ល្អសម្រាប់មន្ទីរពេទ្យដែលកំពុងខ្វះខាត សូមអរគុណដល់បងៗ និងក្រុមការងារតំណាងចែកចាយទាំងអស់គ្នាផងដែរ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង
ចុចអាន៖តួឯកស្រី ” បុព្វេសន្និវាស” បរិច្ចាគធុងអុកស៊ីសែន ជួយដល់មន្ទីរពេទ្យរងគ្រោះ ដោយសារកូវីដធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


