ជីវិតកម្សាន្ដ
ឃើញអ្នកនាង ខ្ញុង ទឹកដល់ច្រមុះ ម្ចាស់បំណុលមួយប្រកាសមិនយកសំណង និងជួយឧបត្ថម្ភ ៥០០ដុល្លារ
បន្ទាប់ពីផ្ទុះរឿងតារាកំប្លែងអ្នកនាង ខ្ញុង ដែលកំពុងធ្លាក់ខ្លួនដល់ចំណុចសូន្យព្រោះជំពាក់បំណុលគេជាង ៥០ ម៉ឺនដុល្លារ ជុំទិស ភាមៗនោះទស្សនិកជនមួយចំនួនបានបង្ហាញការអាណិត និងខ្លះទៀតរិះគន់ដល់នាង ចំណែកមួយចំនួនទៀតក៏បានលើកទឹកចិត្តផងដែរ។ យ៉ាងណាមិញដោយសារការអាណិតអាសូរចំពោះអ្នកនាង ខ្ញុង នោះ មុននេះស្រាប់តែម្ចាស់ហាងម៉ូតូមួយបានប្រកាសថា ខ្លួនមិនយកលុយចំនួនជាង ២.០០០ ដុល្លារដែល ខ្ញុង ជំពាក់ទេ និងថែមឧបត្ថម្ភ ៥០០ ដុល្លារដើម្បីជួយសម្រួលការលំបាកដល់នាងទៀតផង។

នៅលើទំព័រហ្វេសប៊ុកឈ្មោះ Pich Pich Shop បានបង្ហោះជួយលើកទឹកចិត្ត ហើយផ្តាំពាក្យពេចន៍មួយចំនួនថា៖ “ប្អូនសូមចូលរួមចំណែកជួយបង ៥០០ដុល្លារ ហេីយលុយដែលបងនៅខ្វះប្អូន ២៤០០ ដុល្លារ ប្អូនមិនយកពីបងទេ។យេីងគួរជួយអ្នកទីទ័លក្រពិតមែន តែគាត់ទឹកដល់ច្រមុះហេីយ”។
ប្រភពបានបន្តថា៖ “ឃេីញនឹងភ្នែកអ្នកណាចង់បែបនេះព្រះអេីយ មនុស្សម្នាក់ដែលតែងតែធ្វេីឱ្យយេីងសេីច។ ស៊ូៗណាបងស្រី គោរពភាពក្លាហានទទួលស្គាល់ការពិតរបស់បង តស៊ូបន្តណាបង យ៉ាងណាក៏សុំជាកម្លាំងចិត្តដល់គាត់លេីកទឹកចិត្តគាត់កុំជេរថាគាត់”។
គួរបញ្ជាក់ថា តាមរយៈការ Live នៅលើទំព័រហ្វេសប៊ុក អ្នកនាង ខ្ញុង បានយំរៀបរាប់នៅព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១នេះថា ខ្លួនបានជំពាក់បំណុលគេសរុបមានចំនួន ៥៧២.០០០ ដុល្លារ ដែលមានម្ចាស់បំណុលដែលនាងបានជំពាក់ប្រមាណជាង ២០នាក់ឯណោះ ខណៈបំណុលនេះគឺមានរយៈពេល ជាង៣ឆ្នាំមកហើយ៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


