ជីវិតកម្សាន្ដ
អេឡិច ចាន់ត្រា បកស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលគេសង្ស័យថា មកពីស្រវឹង
ភ្នំពេញ ៖ មហាជនបានដឹងហើយថា តារាចម្រៀងអេឡិច ចាន់ត្រាកាលពី វេលាម៉ោង២និង ៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានបើករថយន្តស៊េរីទំនើបBMWលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈTotal ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានរងរបួស។

ហេតុការណ៍នេះ បានកើតឡើង នៅត្រង់ចំណុច មុខធនាគារABAតាម បណ្ដោយ ផ្លូវជាតិ លេខ ១ក្នុងសង្កាត់ច្បារអំពៅ១ខណ្ឌ ច្បារអំពៅខណៈមហាជនមួយចំនួនសង្ស័យថា គ្រោះថ្នាក់នេះអាចបណ្តាល មកពីលោក អេឡិច ចាន់ត្រា ស្រវឹង។ ប៉ុន្តែដំណឹងនេះត្រូវបានសាមីខ្លួនច្រានចោលនិងបកស្រាយប្រា ប់ពីហេតុផលនៃគ្រោះថ្នាក់នេះ។

តារាចម្រៀងលោក អេឡិច ចាន់ត្រា បានធ្វើការប ញ្ជាក់ប្រាប់អ្នកសារព័ត៌មានបែបនេះថាគ្រោះថ្នាក់ខាងលើនោះកើតឡើងអំឡុងពេលលោកចេញដំណើរត្រឡប់មកពីទឹកដីខេត្តសៀមរាបព្រោះទៅលេ ងផ្ទះនៅទីនោះ១កន្លែងទៀតក្នុងក្រុងសៀមរាប។

លោកបន្តថា ដោយសារតែប្រញាប់មកភ្នំពេញវិញ ព្រោះត្រូវរៀបចំកម្មវិធីមួយឲ្យគេនៅផ្សារទំនើបអ៊ីអន២ ហើយកម្មវិធីដែលរៀបចំក្រោមការងាររបស់លោកដែរដោយតម្រូវចាប់ផ្តើមធ្វើពីម៉ោង៩ព្រឹកដល់៩យប់ ទើបត្រូវមកអោយទាន់។ លោកថា លុះធ្វើ ដំណើរមកដល់ចំណុចស្ពានច្បារអំពៅគឺរាងងងុយ ដេកមួយភាំងក៏បង្កឲ្យជួបគ្រោះថ្នាក់តែម្តងតែសំ ណាងមិនមានរងរបួសពោលគឺគ្រាន់តែខូចខាតឡានអស់មួយផ្នែកកធំ។

លោក អេឡិច ចាន់ត្រា បន្ថែមថា ខ្លួនលោកមិនបា នបើកបរដោយមានសារធាតុស្រវឹងនោះទេពោលអស់កម្លាំងមកផ្លូវឆ្ងាយទើបល្វើយខ្លួនបណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើតែម្តង៕
ដោយ ៖ ចាន់រ៉ា



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


