ជីវិតកម្សាន្ដ
ចិត្តបុណ្យណាស់ ! អេឡិច ចាន់ត្រា ចុះចែកទានដល់ចាស់ជរានិងអ្នកខ្វះខាត
ភ្នំពេញ ៖ តារាចម្រៀងប្រុសលោក អេឡិច ចាន់ត្រា ថ្មីៗនេះបានធ្វើឲ្យមហាជនលាន់មាត់ពោលសរសើរគ្រប់គ្នាបន្ទាប់ពីបានឃើញសកម្មភាពសប្បុរសធម៌ចុះចែកទានជួយដល់ចាស់ជរានិងអ្នកខ្វះខាតនៅតាមដងផ្លូវ។

តាមរយៈសកម្មភាពដ៏គំរូរបស់លោក អេឡិច ចាន់ត្រា នានេះកំពុងត្រូវបានមហាជននិងអ្នកគាំទ្រមួយចំនួនធំបង្ហាញការសារទរហើយចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក។បើតាមការកត់សម្គាល់ជារឿយៗគេតែងឃើញលោក អេឡិច ចាន់ត្រា ធ្វើសកម្មភាពមនុស្សធម៌នេះជាបន្តបន្ទាប់ផងដែរ។

តារាប្រុសលោក អេឡិច ចាន់ត្រា បានឲ្យដឹងថា រាល់ពេលទំនេរពីការងារលោកតែងតែចុះទៅចែកទា ន់ដល់លោកតាលោកយាយឬបងប្អូនដែលគាត់ខ្វះ ខាតនៅតាមបណ្តាលខេត្តនិងតាមសហគមន៍នានាជាដើម។ លោកបន្តថា ទោះបីជាលោកមានការម មាញឹកក្នុងអាជីពយ៉ាងណាក៏ដោយតែកន្លងមកខ្លួ នតែងឆ្លៀតឱកាសធ្វើការងារសង្គមជានិច្ច។

អេឡិច ចាន់ត្រានិយាយបន្ថែមទៀតថា សម្រាប់សកម្មភាពមនុស្សធម៌នេះគឺជាចំណងចំណូលចិត្តស្រាប់។ ម្យ៉ាងទៀតនេះទង្វើនេះមានសារៈសំខាន់ណាស់សម្រាប់រូបលោកចំពោះការចែករំលែកទានថ្វីតត្បិតថា តិចឬច្រើនក្តី ព្រោះកើតចេញទឹកចិត្តដ៏បរិសុទ្ធដោយមិនទាមទារការតបស្នងអ្វីឡើយ៕
ដោយ ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


