Connect with us

ជីវិតកម្សាន្ដ

ប្រឡូកសិល្បៈជាង ៤០ឆ្នាំ ពេលនេះ Mr. Bean សល់លុយប៉ុន្មានក្នុងដៃ?

បានផុស

នៅ

រាប់ចាប់ពីឈានជើងចូលវិស័យសិល្បៈដំបូង មកទល់នឹងពេលបច្ចុប្បន្ន តារាកំប្លែងល្បីឈ្មោះ Mr. Bean ចំណាយពេលទៅលើអាជីពមួយនេះជាង ៤០ឆ្នាំមកហើយ ខណៈទ្រព្យសម្បត្តិដែលរកបាន និងសល់ក្នុងដៃ គិតត្រឹមឆ្នាំ ២០២១ ត្រូវគេប៉ាន់ប្រមាណថាមានចំនួន ១៥០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនទឹកប្រាក់ប៉ុនណេះ បាន​ធ្វើ​ឱ្យ​តារា​កំប្លែង​រូបនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​តារា​កំប្លែង​មាន​បំផុត​នៅក្នុង​លោក។ នេះបើតាមការចុះផ្សាយដោយ IMDb។

ក្រៅពីនោះ លោក Rowan Atkinson ឬ Mr. Bean ក៏មាន​​ផលិតកម្មផ្ទាល់ខ្លួន​មួយផងដែរ ​ឈ្មោះ Hindmeck ដែលសារព័ត៌មាននានាទម្លាយថា វាជាប្រភពចំណូលរាប់លាន​ បន្ថែមពីលើកម្រៃបានមកពីសិល្បៈ។

Rowan Atkinson's Net Worth - Buziness Bytes

មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងទ្រព្យសម្បត្តិរបស់តារាសញ្ជាតិអង់គ្លេសរូបនេះជាបន្តបន្ទាប់ ដោយសារលោកទទួលបានប្រាក់បន្ថែមពីលើកម្មវិធីទូរទស្សន៍ Mr. Bean ក្រោយកម្មវិធីនេះផ្ទុះការគាំទ្រ និងបានផលិតជាស៊េរីភាគចំនួន ១៥វគ្គ។

យោងតាមរបាយការណ៍របស់ The Richest បានឱ្យដឹងថា ​ស៊េរីវីដេអូដ៏ពេញនិយមមួយនេះ ត្រូវបានជ្រើសរើសបញ្ចាំងនៅលើយន្តហោះ តាមបណ្ដាក្រុមហ៊ុនអាកាសចរណ៍នានា ហើយវាបានលក់សិទ្ធិឱ្យទៅប្រទេសចំនួន ៩៤ នៅទូទាំងពិភពលោក ខណៈ Mr. Bean រកចំណូលបានពីការលក់សិទ្ធិនេះ ជាង ១២លានដុល្លារអាមេរិក។

Rowan Atkinson net worth 2020: How Bean & Maigret star made millions |  Express.co.uk

ចំណែកទ្រព្យសម្បត្តិផ្សេងទៀតរបស់បុរសវ័យ ៦៦ឆ្នាំរូបនេះ គឺលោកជាម្ចាស់ឡានទំទើប តម្លៃជាង ២២ម៉ឺនដុល្លារ និងមានវីឡាស្កឹមស្កៃ តម្លៃជាង ៣.៩លានដុល្លារអាមេរិកថែមទៀតផង។

ក្រោយលេចមុខសម្ដែងតួ Mr. Bean ​លោក Rowan Atkinson ត្រូវបានមនុស្សរាប់លានស្រឡាញ់គាំទ្រ និងដាក់រហ័ស្សនាមថា អធិរាជកំប្លែង។ រហូតដល់ពេលនេះ លោកមិនត្រឹមតែជាតារាកំប្លែងនោះទេ លោកក៏ជាតារាសម្ដែង និងជាអ្នកសរសេរអត្ថបទភាពយន្តឆ្នើមម្នាក់ផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បងថ្លៃ Travis Scott រងការរិះគន់យ៉ាងចាស់ដៃ ក្រោយទម្លាយរូបស៊ិចស៊ី មិនខ្វល់សោកនាដកម្មរត់ជាន់គ្នា

ចុចអាន៖ កម្រមានអ្នកដឹង ជីវិតស្នេហា Mr Bean ជាមួយអតីតប្រពន្ធ និងមិត្តស្រីវ័យក្មេងជាង ៣០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម