ជីវិតកម្សាន្ដ
ថុល សុភិទិ សុខចិត្តលះបង់ឆ្អឹងត្រចៀក ឱ្យទៅគូស្នេហ៍ធ្វើខ្ទង់ច្រមុះថ្មី
មហាជន និងអ្នកគាំទ្រ មានការចាប់អារម្មណ៍គ្រប់គ្នា ខណៈដឹងថា តារាចម្រៀងសំឡេងផ្អែម លោក ថុល សុភិទិ បានសម្រេចចិត្តលះបង់នូវឆ្អឹងត្រចៀករបស់ខ្លួនឱ្យទៅគូស្នេហ៍អ្នកនាង ឡុង ម៉ានីន ធ្វើខ្ទង់ច្រមុះថ្មីបន្ថែមសម្រស់កាន់តែស្រស់ស្អាតជាងមុន។

បើតាមការកត់សម្គាល់កន្លងមកគេឧស្សាហ៍ឃើញអ្នកលក់អនឡាញ និងមានឈ្មោះជាអ្នកមេម៉ាយកូនមួយរូបស្រស់ ឡុង ម៉ានីន តែងបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយតារាចម្រៀង ថុល សុភិទិ តាមរយៈការបង្ហោះរូបភាព និងវីដេអូ ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមនានា ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។

ដោយឡែក ស្រាប់តែថ្មីៗនេះ ទស្សនិកជនកាន់ភ្ញាក់ផ្អើលខ្លាំងថែមទៀត បន្ទាប់ពី អ្នកនាង ឡុង ម៉ានីន បានបញ្ជាក់ថា គូស្នេហ៍របស់ខ្លួនគឺ លោក ថុល សុភិទិ បានបំពេញបំណងតាមរយៈការលះបង់ឆ្អឹងត្រចៀកឱ្យនាងធ្វើច្រមុះថ្មី។ អ្នកនាង ឡុង ម៉ានីន បានបង្ហោះរូបភាពភ្ជាប់សំណេរថា «កុំថាឡើយបេះដូង សូម្បីត្រចៀក ក៏បងប្រគល់ជូនអូនដែរ អរគុណ My babe សម្រាប់ច្រមុះថ្មី»។

អ្នកនាង ឡុង ម៉ានីន បានបញ្ជាក់បន្ថែម ទៅកាន់អ្នកគាំទ្រថា «ដើម្បីអូន បងហ៊ានលះបង់គ្រប់យ៉ាង….ទើបបានមួយថ្ងៃមុខនៅហើម សុំពាក្យជូនពរម្នាក់មួយផងបងប្អូនឆាប់បានទៅខ្មែរវិញ»។ ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រមួយចំនួន បានជូនពរឱ្យនាងឆាប់ជាសះស្បើយ ខណៈខ្លះទៀតលួចសរសើរតារាចម្រៀង លោក ថុល សុភិទិ ដែលស្រឡាញ់គូស្នេហ៍របស់ខ្លួនខ្លាំង ទើបហ៊ានលះបង់ដល់ថ្នាក់នេះ។

កន្លងមក ថ្វីត្បិតតែទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែម និង ស្រឡាញ់គ្នាប្រៀបដូចស្ករតាំងម៉ែក្តី ប៉ុន្តែអ្វីដែលជាឧបសគ្គស្នេហារបស់ សុភិទិ និងអ្នកមេម៉ាយសាច់ខ្ចីខាងលើនោះ គឺត្រូវបានអ្នកគាំទ្រ រួមទាំងប្រើប្រាស់បណ្តាញសង្គមមួយចំនួន តែងរិះគន់ថា ឡុង ម៉ានីន និង សុភិទិ មិនសក្ដិសមនឹងគ្នានោះឡើយ។ ចំណែកខ្លះទៀតក៏បង្ហាញការពេញចិត្ត និងជំរុញចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ច្បាស់លាស់ចូលរោងការជាមួយគ្នាទៀតផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


