ជីវិតកម្សាន្ដ
តារាស្រីរបស់ខ្មែរ៣ដួង បានធ្វើឲ្យផ្ទុះការគាំទ្រខ្លាំងនាឆ្នាំ២០២១នេះ
នាអំឡុងឆ្នាំ២០២១នេះ គេសង្កេតឃើញតារាចម្រៀងស្រីរបស់ខ្មែរ៣រូប បានធ្វើរឿងដ៏អស្ចារ្យផ្ទុះការគាំទ្រ និងសរសើរច្រើនពីមហាជន ខណៈដែលតារាស្រីទាំង៣រូបនេះ បានរំលេចចេញនូវបទចម្រៀងផ្សេងៗគ្នា ដោយបានបញ្ចូលគ្នានៅទម្រង់សិល្បៈបុរាណខ្មែរយ៉ាងល្អឯកតែម្តង។
កំពូលតារាចម្រៀងស្រីទាំង៣រូបរបស់ខ្មែរ ដែលកំពុងទទួលបានការសរសើរ និងអង្រួនបេះដូងអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានទូទៅនោះរួមមាន៖
១.តារាចម្រៀង ឱក សុគន្ធកញ្ញា គេកត់សម្គាល់ថា កាលពីរយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១កន្លងទៅ នាងបានធ្វើឱ្យមហាជននិងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ហើយសរសើរខ្លាំងស្របពេលដែលនាងបង្ហាញខ្លួន ចូលរួមសម្ដែងដ៏អស្ចារ្យមួយនៅក្នុងកម្មវិធី«MEKONG-KOREA FRIENDSHIP CO NCERT»ខណៈដែលនាងបានបង្ហាញនូវសិល្ប: វប្បធម៌កម្ពុជាដ៏អស្ចារ្យទៅកាន់ពិភពលោកឲ្យបានស្គាល់ពីសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់ខ្មែរ។



២.តារាចម្រៀង ពេជ្រ សោភា នារាត្រីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ នាងក៏បានធ្វើឱ្យមហាជននិ ងអុ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងផងដែរ បន្ទាប់ពីនាងបានបង្ហាញវត្តមានច្រៀង និងសម្តែងដ៏អស្ចារ្យនៅក្នុងកម្មវិធី Miss Universe Cambodia២០២១។ ដោយកាលនោះ ពេជ្រ សោភាបាននាំយកទម្រង់នៃសិល្បៈវប្បធម៌បុរាណខ្មែរ គឺល្ខោនខោលមកបង្ហាញនៅលើឆាកយ៉ាងអស្ចារ្យផងដែរ។



៣. តារាចម្រៀង ទេព បូព្រឹក្ស ថ្មីៗនេះនាងក៏បានបញ្ចេញនូវស្នាដៃMVចម្រៀងរបស់ខ្លួនបទ«វីរនា រី»ខណៈដែលបទនេះ ទើបចេញMVផ្លូវការមិនទាន់បានប៉ុន្មានផងក៏ផ្ទុះការគាំទ្រ និងចែករំលែកកក្រើកពេញបណ្ដាញសង្គមតែម្តង។ ចំពោះMVបទ «វីរនារី»នេះ ត្រូវបានគេដឹងថាទេព បូព្រឹក្ស ថវិកាអស់៦០០លានរៀល ដើម្បីផលិតបទនេះឲ្យបានល្អបំផុត៕



អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


