ជីវិតកម្សាន្ដ
មូលហេតុទាំងនេះ ទើបបទ «វីរនារី» ក្លាយជាទីមោទកភាពរបស់មហាជនខ្មែរ
គ្រាន់តែទម្លាក់ MV មិនប៉ុន្មានម៉ោងផង បទចម្រៀង «វីរនារី» ឬ «Top Of The Lady» របស់តារាចម្រៀង ទេព បូព្រឹក្ស ទទួលបានការគាំទ្រយ៉ាងខ្លាំង និងសរសើរមិនដាច់ពីមាត់ទៅលើគុណភាពនៃការផលិតយ៉ាងល្អឥតខ្ចោះពីសំណាក់មហាជន ស្ទើរគ្រប់ទិសទី។

ក្រោយរង់ចាំអស់រយៈពេលជាយូរ MV បទ «វីរនារី» ពិតជាមិនធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹមនោះទេ ដោយសារការរៀបចំគ្រប់ប្លង់ និងការតុបតែងខ្លួនទាំង ទេព បូព្រឹក្ស ទាំងក្រុមសម្ដែងទាំងមូល សុទ្ធសឹងតែបង្ហាញពីអត្តសញ្ញាណដ៏ចំណាស់របស់ប្រទេសកម្ពុជា ជាពិសេសការបញ្ចូលនូវសម្បត្តិបេតិកភណ្ឌពិភពលោកមួយចំនួន នៅក្នុងវីដេអូចម្រៀងមួយនេះ។
MV ចម្រៀងរយៈពេល ៤នាទី ៣៥វិនាទី បានបង្ហាញឱ្យមហាជនខ្មែរ និងអន្តរជាតិបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើនរួមមានសម្លៀកបំពាក់ តន្ត្រី ប្រាសាទ ក្បាច់គុន អក្សរសិល្ប៍ដូចជា៖
«ល្ខោនខោលវត្តស្វាយអណ្តែត» តំណាងល្ខោនខោលកម្ពុជា ដែលចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

«របាំព្រះរាជទ្រព្យ» ជាស្នាព្រះហស្ថ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបី តំណាងឲ្យមនុស្សជាតិ របស់អង្គការ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។

«ក្បាច់គុនល្បុក្កតោ» ជាក្បាច់គុនរបស់បុព្វបុសខ្មែរមានអាយុកាលជិត ២ ពាន់ឆ្នាំមកហើយ ដែលមានភស្តុតាងជាក់ស្តែងចារឹកនៅលើជញ្ជាំងប្រាសាទបុរាណសម័យមុនអង្គរ។

«ប្រាសាទព្រះវិហារ» ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

«ក្លោងទ្វារប្រាសាទបាយ័ន» មានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុងគ្រិស្តសតវត្យរ៍ទី១២ និងដើមគ្រិស្តសតវត្យរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ហើយប្រាសាទនេះ មានតួប៉មនីមួយៗមានមុខបួន មានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ សរុបទាំងអស់ ៥៤កំពូល តំណាងឲ្យខេត្តក្រុងខ្មែរទាំង ៥៤នៅសម័យនោះ។

«ល្ខោនស្រមោលស្បែកធំ» ជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីស.វទី ១ មកម្ល៉េះ ។ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

«សាស្ត្រាស្លឹករឹត» ជាគម្ពីរឬក្រាំងរបស់កម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក។

ក្រៅពីនោះ MV «វីរនារី» បានបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលដកស្រង់ចេញពីព្រេងនិទាន និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាមានដូចជា ព្រះនាង សោម៉ា (នាងនាគ), ព្រះនាង មណីមេខលា, ក្សត្រិយ៍ស្វាស និងអប្សរា។ល។
សូមទស្សនាវីដេអូខាងក្រោម
អត្ថបទ៖ សន្យា
ចុចអាន៖ ដឹងអត់ ទេព បូព្រឹក្ស ប្រើសម្លៀកបំពាក់ប៉ុន្មានឈុតក្នុងបទ «វីរនារី»?
ចុចអាន៖ បវរកញ្ញាចក្រវាលកម្ពុជា ងិន ម៉ារ៉ាឌី តំណាងកម្ពុ ជាចេញទៅប្រកួតប្រទេសអ៊ីស្រាអែល
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


