Connect with us

ជីវិតកម្សាន្ដ

«Never Be Yours» ធ្វើឱ្យអ្នកគាំទ្រ ទេព បូព្រឹក្ស នឹកនាបទមនោសញ្ចេតនាចាស់ៗ មុនតារារូបនេះប្រឡូកចម្រៀងរ៉េប

បានផុស

នៅ

ក្រោយទម្លាក់បទរួមគ្នាជាលើកដំបូង តារាចម្រៀងឯករាជ្យពីរដួង គឺលោក ម៉ុង ម៉ានិត និងអ្នកនាង ទេព បូព្រឹក្ស បានធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ មិនត្រឹមតែបង្ហាញក្តីពេញចិត្តប៉ុណ្ណោះទេ នៅថែមទាំងសំណូមពរជាពិសេសដល់អ្នកនាង ​ទេព បូព្រឹក្ស ឱ្យបន្តផ្តល់រសអារម្មណ៍មនោសញ្ចេតនាបែបនេះនូវបទក្រោយៗទៀត ព្រោះខកខានស្តាប់យូរមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«Never Be Yours» មិនត្រឹមតែទទួលបានពេញចិត្តពីអ្នកគាំទ្រនោះទេ ថែមទាំងបានដាស់អារម្មណ៍អ្នកគាំទ្រ ឱ្យនឹកដល់បទមនោសញ្ចេតនាចាក់ដោតជាច្រើន ដែលតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស ធ្លាប់បង្ហើរសំនៀងកំដេរអារម្មណ៍អ្នកស្តាប់កន្លងមក។

មិនតែប៉ុណ្ណោះ មួយបទនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រ មានការសំណូមពរច្រើន ខណៈមានមតិលើកឡើងថា “Tep Boprek តាមពិតបទមនោសញ្ចេតនាច្រៀងពីរោះសឹងអី ដូចបទ មិនជឿថាបងមិនស្រឡាញ់អូនទេ និងបទ right here waiting for you”។ ខ្លះទៀត អះអាងថា ខ្លួនបានស្តាប់បទនេះមិនតិចជាង ៥០លើកឡើយ។

ទន្ទឹមនឹងការចេញចម្រៀងច្រៀងរួមគ្នាលើកដំបូងនេះ តារាចម្រៀងឯករាជ្យ ម៉ុង ម៉ានិត បានបញ្ជាក់ដូច្នេះថា “ខ្ញុំកម្រfeaturingជាមួយតារាស្រីណាស់ ដោយសារតែ range vocal ខ្ញុំនិងអ្នកចម្រៀងស្រី យកមកច្រៀង melody របស់ខ្ញុំអត់សូវត្រូវគ្នា (melody លោតចុះឡើងច្រើន) តែចម្លែកអីច្រៀងជាមួយអ្នកព្រឹក្ស ដាក់ត្រូវម៉ាច់”។


គួរឱ្យដឹងដែរថា តារាចម្រៀងដ៏មានប្រជាប្រិយទាំង ២ដួងនេះ បានចាប់ដៃគ្នាជាលើកដំបូង ក្នុងការនាំយកភាពភ្ញាក់ផ្អើលជូនអ្នកគាំទ្ររបស់ខ្លួន ដោយបង្ហើបថាក្រៅពីបទ «Never Be Yours» នៅមានចម្រៀង feat រួមគ្នាមួយបទទៀត ដែលត្រៀមចេញផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម