ជីវិតកម្សាន្ដ
ត្រឡប់ក្រោយមើលពីប្រវត្តិ Selena Gomez មុនឆ្នាំ ២០២០
តារាចម្រៀង Selena Gomez ធ្លាប់ជួបរឿងរ៉ាងជូរចត់ និងបញ្ហាជាច្រើន ប៉ុន្តែនាងតស៊ូជំនះរហូតបានដោយជោគជ័យ។ ថ្មីៗនេះ តារាស្រីវ័យ ២៨ ឆ្នាំ ត្រូវបានមហាជនប្រសិទ្ធនាមជា តារាសប្បុរស គួរកោតសរសើរមួយរូបផងដែរ។

តោះ! ត្រឡប់ក្រោយមើលពីប្រវត្តិ Selena Gomez បន្តិចមើល៍!
Selena Marie Gomez កើតថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ១៩៩២ នៅក្រុង Grand Prairie រដ្ឋ Texas ។ Selena ជាឈ្មោះដើមរបស់អេស្ប៉ាញ មានន័យថា ព្រះចន្ទ ។ ឈ្មោះរបស់នាងត្រូវបានដាក់តាមតារាចម្រៀង Selena Quintanilla Perez ។
Selena Gomez មានឪពុកជាកូនចៅម៉ិកស៊ិកូ និងម្តាយមានដើមកំណើតពីអ៊ីតាលី។ នាងទទួលសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិតាមរយៈការសិក្សានៅផ្ទះក្នុងខែឧសភា ឆ្នាំ ២០១០ ។

តារាស្រីរូបនេះចូលសិល្បៈដំបូងដោយចាប់ផ្តើមជាអ្នកសម្ដែងតាំងពីអាយុ ៧ ឆ្នាំមកម្លេះ។ អាយុត្រឹមតែ ១៦ ឆ្នាំ Selena បានចុះកុងត្រាថតបទចម្រៀងហូលីវូដ ដូចទៅនឹងតារាចម្រៀង Miley Cyrus និង Demi Lovato ដែរ។
នាឆ្នាំ ២០០៩ ក្នុងវ័យ ១៧ ឆ្នាំ នាងបានក្លាយជាឯកអគ្គរដ្ឋទូតក្មេងជាងគេរបស់អង្គការយូនីសេហ្វ ដោយបេសកកម្មដំបូងនាងបានធ្វើដំណើរទៅប្រទេសហ្កាណា។
នៅឆ្នាំ ២០១០ តារាចម្រៀងមានឥទ្ធិពលរូបនេះបានបង្កើតសម្ព័ន្ធសម្លៀកបំពាក់មួយ ដែលមានឈ្មោះថា “Dream Out Loud” ។ គោលបំណងដើម្បីបំផុសគំនិតមនុស្សឲ្យប្រើសំភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្នុងឆ្នាំ ២០១២ Selena Gomez សម្ភោធទឹកអប់ដំបូងរបស់ខ្លួនឈ្មោះ “Selena” ។

ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ Selena ជាអ្នកនាំពាក្យនិងជាដៃគូរបស់ Neo ដោយ Adidas ។ នាងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយល់ព្រម ៣ លានដុល្លារជាមួយ Pantene ក្នុងឆ្នាំ ២០១៥ផងដែរ។
នាងបានជួបវិបត្តិជំងឺខូចក្រលៀន បណ្ដាលឲ្យរងនូវបញ្ហាធ្លាក់ទឹកចិត្ត ប៉ុន្តែទើបតែប្រកាសជាសាធារណៈនៅឆ្នាំ ២០១៥។
ក្នុងឆ្នាំ ២០១៦ នាងបានលុបចោលការសម្ដែងតន្ត្រីទេសចរណ៍នៅអ៊ឺរ៉ុបនិងអាមេរិកខាងត្បូង ដោយសារផលវិបាកនៃជំងឺក្រលៀន។ នាងប្រើពេល ៣ ខែត្រួតពិនិត្យសុខភាពនិងជំនះការថប់បារម្ភ ការវាយប្រហារស្មារតី និងជំងឺធ្លាក់ទឹកចិត្តរបស់ខ្លួន។
ក្នុងឆ្នាំ ២០១៧ លោក Francia Raisa មិត្តភក្តិរបស់ Selena Gomez បានបរិច្ចាគក្រលៀនដល់នាង។ អំឡុងពេលវះកាត់មានផលវិបាកជាច្រើន ប៉ុន្តែនាងបានជាសះស្បើយទាំងស្រុង ក្រោយវះកាត់រួចរាល់។
នៅខែកញ្ញា ឆ្នាំ ២០១៩ នាងប្រកាសថាខ្លួននឹងក្លាយជាផលិតករនៃស៊េរី Netflix ដែលមានឈ្មោះថា Living Undocumented ដែលយកយកលំនាំតាមរឿងពិតពីគ្រួសារចំនួន ៨ នៅស្រដ្ឋអាមេរិក។
អតីតមិត្តប្រុសរបស់ Selena សុទ្ធតែជាសិល្បករល្បីៗរួមមាន តារាចម្រៀងនិងនិពន្ធ Nick Jonas តារាចម្រៀង Justin Bieber និងតារាចម្រៀងកាណាដា The Weeknd ។

វីដេអូចម្រៀងពីរបទដ៏ល្បីខ្លាំង “Lose You to Love Me” និងបទ “Look at her now” ត្រូវបានថតដោយទូរសព្ទ iPhone 11 Pro ។
តារាចម្រៀង Taylor Swift និង Selena Gomez ជាមិត្តល្អនឹងគ្នា!
Selena Gomez ជាសិល្បករម្នាក់ក្នុងចំណោមសិល្បការិនី ៦ នាក់ដែលមានចម្រៀង ៣ បទពីអាល់ប៊ុមតែមួយឈរនៅលើកំពូលតារាងគឺបទ Good For You , Hands To Myself និង Same Old Love។
តារាសប្បុរសរូបនេះ បានក្លាយជាឯកអគ្គរដ្ឋទូតរបស់ DoSomething.org បន្ទាប់ពីបានចូលរួមសកម្មភាពសប្បុរសធម៌ “Island Dog” ដែលជួយសត្វឆ្កែនៅប្រទេសព័រតូរីកូ (Puerto Rico)។ Selena បានចូលរួមកម្មវិធីនេះក្នុងកំឡុងពេលកំពុងសម្តែងនៅ Puerto Rico ក្នុងភាពយន្ត Wizards of Waverly Place ។

Selena Gomez បំបែកកំណត់ត្រាពិភពលោក Guinness ចំនួន ៧ រួមមាន៖ “មានអ្នកចូលចិត្តច្រើនជាងលើការសម្ដែងក្នុងហ្វេសប៊ុក” និង “មនុស្សដំបូងដែលមានអ្នកគាំទ្រ ១០០ លាននាក់នៅលើ Instagram” ។ ការផ្សព្វផ្សាយតាមបណ្តាញសង្គម Instagram របស់នាងម្ដងមានតម្លៃ ៨០០,០០០ ដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE FACT SITE
ចុចអាន៖ កំពូលសម្រស់របស់តារាម៉ូឌែល Hailey Baldwin បានមកពី….
ចុចអាន៖ ៦ យ៉ាងពី Darci Lynne ម្ចាស់ជ័យលាភី “America’s Got Talent” រដូវកាលទី ១២
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


