ជីវិតកម្សាន្ដ
កំពូលសម្រស់របស់តារាម៉ូឌែល Hailey Baldwin បានមកពី….
Hailey Rhode Baldwin ជាតារាម៉ូឌែល និងបុគ្គលិកទូរទស្សន៍របស់អាមេរិកដ៏ល្បីល្បាញមួយរូប។ នាងជាតារាស្រីមានរូបរាង និងមុខមាត់ស្រស់ស្អាតខ្លាំង រហូតមានមនុស្សជាច្រើនជឿថា ម៉ូឌែលរូបនេះបានវះកាត់កែសម្ផស្សទៀតផង។ យ៉ាងណាមិញ Hailey បានបដិសេធចំពោះពាក្យចចាមរ៉ាម ហើយថា ខ្លួនមានរូបសម្រស់សោភាមកពីកំណើត។

នាងលើកឡើងយ៉ាងដូច្នេះ “គ្រប់គ្នាគិតថា ខ្ញុំបានទទួលការវះកាត់កែសម្ផស្ស។ គ្រួសារខាងម្ដាយខ្ញុំទូរសព្ទមកម៉ាក់ ហើយសួរថា តើខ្ញុំកែបបូរមាត់មែនទេ? តើខ្ញុំបានធ្វើច្រមុះឬអត់? គ្រប់គ្នាចង់ឲ្យខ្ញុំទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលមុខ ប៉ុន្តែចង់ប្រាប់ថា មុខមាត់ពេញវ័យគឺបែបនេះ ហើយខ្ញុំបានធំធាត់ក្នុងទម្រង់សម្រស់របស់ខ្ញុំ។”
បន្ថែមពីលើនោះ ភរិយាតារាចម្រៀង Justin Bieber រូបនេះបានចែករំលែកអាថ៌កំបាំងថែសម្រស់ចំនួន ៣ ដែលនារីៗអាចរៀនសូត្របាន៖

១. បើមិនញ៉ាំសាឡាដទេ ត្រូវផឹកទឹកបៃតងជំនួស៖ ស្បែកស្រស់ថ្លាកើតចេញពីខាងក្នុងមក ហើយអ្វីដែលយើងដាក់ក្នុងខ្លួនពិតជាអាចប៉ះពាល់ដល់រូបរាងកាយទាំងមូល។ ដូច្នេះ បើមិនអាចព្យាយាមញ៉ាំបន្លែឲ្យបានច្រើនទេ ស្រីៗកុំភ្លេចផឹកទឹកឲ្យបានគ្រប់គ្រាន់។

២. សក់ស្ដើងដែលស្អាត ត្រូវការសំណើមច្រើន៖ Hailey ជាមនុស្សស្រីម្នាក់ដែលមានសក់មិនសូវក្រាស់ទេ តែនាងមានភាពជឿជាក់ជានិច្ច។ នេះជាគន្លឹះរបស់ម៉ូឌែលរូបនេះ គឺមុនពេលចូលគេង ត្រូវលាបសក់ជាមួយប្រេងដូងដើម្បីបន្ទន់វាឲ្យទន់រលោង។ ប្រេងដូងមានប្រសិទ្ធភាពបំផុតសម្រាប់សក់គ្រប់ប្រភេទ ហើយរឹតតែល្អបើគ្នាយើងមានសក់ស្តើង។
៣. ផ្តល់សំណើមដល់ស្បែក៖ មនុស្សជាច្រើនគិតថា លាបឡេផ្ដល់សំណើមអាចធ្វើឱ្យខូចស្បែក ប៉ុន្តែទម្លាប់ថែរក្សាស្បែកជាមួយឡេផ្ដល់សំណើមជារឿងល្អទៅវិញទេ។ ស្បែកមានសំណើមនាំឲ្យមានភាពជឿជាក់រាល់ពេលស្លៀកពាក់គ្រប់កាលៈទេសៈ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ លេចមុខក្នុងវិស័យម៉ូដប៉ុន្មានឆ្នាំ ប្រពន្ធ Justin Bieber រកបានខ្ទង់លានដុល្លារ
ចុចអាន៖ ហេតុអ្វី Billie Eilish ក្លាយជាតារាស្រីមានប្រជាប្រិយភាពក្មេងបំផុត?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


