៦ យ៉ាងពី Darci Lynne ម្ចាស់ជ័យលាភី “America’s Got Talent” រដូវកាលទី ១២ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

៦ យ៉ាងពី Darci Lynne ម្ចាស់ជ័យលាភី “America’s Got Talent” រដូវកាលទី ១២

Published

on

Darci Lynn មកទីក្រុង Oklahoma រដ្ឋ Oklahoma បានបង្កើតប្រវត្តិសាស្រ្តក្លាយជាអ្នកចម្រៀងសំឡេងខ្យល់តាមបំពង់ក ក្មេងស្រីវ័យជាងគេ ឈ្នះការប្រកួត “America’s Got Talent” រដូវកាលទី ១២ កាលពីឆ្នាំ ២០១៧​ ជាមួយនឹងជំនាញសម្ដែងដ៏ស្ទាត់ជំនាញថែមទៀត។

ការសិក្សាអំពីនាង នឹងជួយច្រើនដល់អ្នកដែលស្នេហាវិស័យនេះ៖

អតីតបេក្ខភាពជ័យលាភីរូបនេះ កើតនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០០៤ និងបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកត្រឹមវ័យ ១២ ឆ្នាំ។ បច្ចុប្បន្នក្មេងស្រីវ័យ ១៥ ឆ្នាំ រូបនេះមានទ្រព្យសរុបប្រមាណ ៣ លានដុល្លារ និងកំពុងមានការចាប់អាម្មណ៍លើជីវិតផ្ទាល់ខ្លួនច្រើនមែនទែន។

៦. នាងធ្លាប់លេចមុខលើទូរទស្សន៍មុនពេលចូលប្រឡង

មុនពេលយើងឃើញ Darci នៅក្នុងកម្មវិធី “America’s Got Talent” នាងធ្លាប់ជាភ្ញៀវកិត្តិយសក្នុងកម្មវិធីទូរទស្សន៍របស់ Steve Harvey ដែលមានឈ្មោះថា “ Little Big Shots Steve Harvey” កាលពីឆ្នាំ ២០១៦ ។

៥. ជីវិត​គ្រួសារ

Darci មានបងប្អូនបីនាក់ ក្នុងនោះមានប្រុសពីរនាក់គឺ Nick, Dalton និង Nate ។ យើងអាចឃើញបងប្រុសរបស់ Darci ពីរនាក់មកអបអរសាទរនាង បន្ទាប់ពីទទួលជ័យជំនះក្នុងកម្មវិធី “America’s Got Talent” ។

៤. នាងចូលប្រឡូកក្នុងអន្តរជាតិមុនប្រឡង

ក្មេងស្រីមានទេពកោសល្យរូបនេះ ធ្លាប់ចូលរួមប្រកួតនៅកម្មវិធីរបស់អង់គ្លេសដែលមានចំណងជើងថា “Little Big Shots” កាលនាងអាយុ ១១ ឆ្នាំ។

៣. នាងបរិច្ចាគប្រាក់ឈ្នះរង្វាន់ដល់ព្រះវិហារ

ម្ចាស់ពានរង្វាន់រូបនេះ បានបរិច្ចាគលុយខ្លះទៅព្រះវិហាររបស់នាងក្រោយឈ្នះទឹកប្រាក់ចំនួន ១ លានដុល្លារពីកម្មវិធីប្រកួត។  ក្រៅពីនោះ Darci បានចំណាយប្រាក់មួយចំនួនទិញម៉ាស៊ីនលាងចានថ្មីជូនម៉ាក់ និងយកប្រាក់ខ្លះទៀតចិញ្ចឹមសុនខ ព្រោះនាងស្រឡាញ់កូនឆ្កែ។

២. នាងជាក្មេងស្រីអៀនបំផុត

ត្បិតតែ Darci ឡើងលើឆាកប៉ុន្មានដងក៏ដោយ ក៏នាងរមែងនិយាយថា នាងតែងភ័យរហូត។ ម្យ៉ាងទៀត មុនចូលប្រកួត សូម្បីពេលសមនៅផ្ទះក៏នាងអៀនឪពុកម្ដាយដែរ។

១. នាងជាក្មេងស្រីមានសមត្ថភាពកម្រម្នាក់

Darci Lynne ជាមនុស្សស្រីទី ៣ ដែលឈ្នះពានរង្វាន់ “America’s Got Talent” និងជាក្មេងស្រីទី ១ ដែលចេះច្រៀងសំឡេងខ្យល់តាមបំពង់ក ដោយមិនហើបមាត់សូម្បីបន្តិច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE OKLAHOMAN

ចុចអាន៖ ខុស​ជំនាន់ ២៣ ឆ្នាំ​ក៏​គ្មាន​បញ្ហា! មិត្ត​ស្រី Leonardo DiCaprio ប្រកាន់​ជំហរ​ការពារ​ស្នេហា​ខ្លួន​​ដោយ​មិន​ខ្វល់​សម្ដី​រិះគន់

ចុចអាន៖ មនុស្សល្បីៗ ៧ នាក់ដែលធ្លាប់ត្រូវគេរើសមកចិញ្ចឹម ក្នុងនោះមាន Steve Jobs ដែរ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 mins ago

ប្រទះ​ឃើញ​ស្លាក​ឈ្មោះ​ទាហាន​ម្នាក់ និងគ្រាប់​មិនទាន់​ផ្ទុះ​ជាង​៦​តោន ក្នុង​ការ​រុករកនាវា​លិច​នៅ​បាតទន្លេ​មេគង្គ

ព័ត៌មានជាតិ38 mins ago

លោក សាយ សា​មាន​៖ ប្តេជ្ញា​ចិត្ត​ប្រើប្រាស់​គ្រឿងចក្រពី​ក្រសួង​ឲ្យ​ចំ​គោលដៅ​ សម្រាប់​បម្រើ​តម្រូវការ​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ43 mins ago

ក្រសួង​ប្រកាស​មុន​នេះ ឲ្យ​សិស្ស​​ទី ១២ ប្រឡង​ជាប់ ត្រៀម​ខ្លួន​ទៅ​ដក​សញ្ញាបត្រ

ព័ត៌មានជាតិ47 mins ago

ភ្ជួរ​ដី​ចំ​ការ​ប៉ះ​ម៉ី​ន​តោន​ផ្ទុះ​​រង​របួស​អ្នក​បើក​ត្រាក់ទ័រម្នាក់​

KPT+51 mins ago

ហេតុផល​ខ្លះ​ដែល​ច្រាន​យើង​ចេញ​ពី​ជណ្ដើរ​ជោគជ័យ​តាំង​ពី​ទើប​ចាប់ផ្ដើមដំបូងៗ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services