ជីវិតកម្សាន្ដ
កម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» បន្តរកឃើញអ្នកឈ្នះប្រចាំខែទៀតហើយ
កាលពីពេលថ្មីៗនេះ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជនដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ វិច្ឆិកា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។

លោក កាន រដ្ឋា រស់នៅខេត្តត្បូងឃ្មុំ ជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ក្នុងចិត្តហាក់ដូចភ័យអរៗ ព្រោះខ្លាចដំណឹងល្អនេះជាការបោកបញ្ឆោតផ្សេងៗ ប៉ុន្តែក្រោយពីបើកហ្វេសប៊ុកមើលការផ្សាយផ្ទាល់របស់ផេកផ្លូវការមិត្តហ្វូន រួចលឺសំឡេងខ្លួនឯង ពេលនោះហើយ និយាយពីថាសប្បាយចិត្តខ្លាំងមែនទែន ព្រោះមិនដែរគិតថាខ្លួនឯងនឹងមានសំណាងក្នុងការឈ្នះរង្វាន់ពីក្រុមហ៊ុនមិត្តហ្វូនឡើយ។ ជាចុងក្រោយក៏សូមអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីនេះឡើង និងសូមជូនពរឱ្យក្រុមហ៊ុនបន្តរីកចម្រើនជោគជ័យទៅមុខជានិច្ច” ។

អតិថិជនមានសំណាងម្នាក់ទៀតក៏មកពីខេត្តព្រៃវែង លោក ពៅ រ៉េន ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “សំណាងមានពិត ខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលបានក្លាយជាអតិថិជនសំណាងមួយរូបដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនមិត្តហ្វូន ពីមុនបញ្ចូលតែ $1 ទេ តែលឺអ្នកជិតខាងនិយាយពីកាត ៥០០០៛ របស់មិត្តហ្វូនមានរង្វាន់ ក៏ប្តូរទៅទិញកាត ៥០០០៛ ប្រើវិញទៅព្រោះគិតថាខុសគ្នាតែ ១០០០៛ បានគាំទ្រប្រាក់រៀលជាតិហើយ មានឱកាសផ្សងសំណាងទៀត! ហើយជាចុងក្រោយសូមក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូនដែលបង្កើតនូវកម្មវិធីនេះឡើង និងជូនពរឱ្យក្រុមហ៊ុនមានអតិថិជនប្រើប្រាស់កាន់តែច្រើន កាន់តែរីកចម្រើនផងដែរ។” ។

ចំណែកឯអតិថិជនមានសំណាងម្នាក់ទៀត អ្នកនាង ឆាស កុច ខេត្តសៀមរាប ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាដែរ។

លោកអាដាំ មកពីការិយាល័យទីផ្សារនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ “អស់រយៈពេល 7 ខែហើយដែលកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» បានផ្តល់សំណាងទៅកាន់អតិថិជនជាច្រើននាក់។ អតិថិជនទាំងអស់នៅមានពេលមួយខែទៀតក្នុងការចាប់យកសំណាងពីកាតកោសមិត្តហ្វូន ៥០០០៛នេះ។ ងាយៗ គ្រាន់តែ បញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស ៥០០០៛ នៅក្នុ្ងខែធ្នូនេះ លោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និង រង្វាន់ប្រចាំខែដូចជា កាតកោស 5000 រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ” ។
លោកបានបន្ថែមថា៖ “ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097” ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ