ជីវិតកម្សាន្ដ
ហ៊ិន ច័ន្ទនីរ័ត្ន រំភើបខ្លាំងគ្រងតំណែងធំក្នុងរឿង” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “
ភ្នំពេញ ៖ ពិធីការិនីរូបស្រស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញអារម្មណ៍រំភើបខ្លាំងបន្ទាប់ពីទទួលបានឱកាសសម្តែងខ្សែភាពយន្តបែបប្រវត្តិសាសន៍រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”ដែលជាខ្សែភាពយន្តនិយាយពីជីវិតពិតរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា។

អំឡុងពេលដែលក្តាប់បានឱកាសក្លាយជាតួឯកក្នុងរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នេះដែរកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញអារម្មណ៍រំភើបខ្លាំង ខណៈមហាជនជាច្រើនក៏បានសម្តែងការគាំទ្រនិងសរសើរនាងដែលទទួលបានឱកាសដ៏ធំនេះផងដែរ។

ពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបរាប់ភ្ជាប់និងរូបភាពជាច្រើនសន្លឹកបែបនេះថា ពិធីក្រុងពាលី និងពិធី សំណេះសំណាល ជាមួយក្រុមការងារថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា។

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបញ្ជាក់ថា ពិតជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់នាងខ្ញុំបានចូលរួមសម្តែងក្នុងខ្សែភាពយន្តដែលជាជីវិតពិតរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា។ អរគុណសន្តិភាព។ គេកត់សម្គាល់ដឹងដែរថា សម្រាប់តួឯកប្រុសនៅក្នុងរឿងនេះគឺលោក ប៉ាន់ ខែមម៉ានូ ខណៈតួឯកស្រីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។

សូមបញ្ជាក់ថា ខ្សែភាពយន្តបែបប្រវត្តិសាសន៍របស់ខ្មែររឿង«កូនប្រុសក្រោម ពន្លឺ ព្រះ ចន្ទពេញ បូរ មី » បានចាប់ផ្តើមធ្វើពិធីក្រុងពាលីថតជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិធីក្រុងពាលីរឿង«កូនប្រុសក្រោមពន្លឺព្រះ ចន្ទពេ ញបូណ៌រមី»នេះ គឺបានប្រព្រឹត្តធ្វើឡើងនៅទីបញ្ជា ការដ្ឋានកងអង្គរក្សសម្តេចតេជោនាយករដ្ឋមន្ត្រីក្នុង ទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយក្នុងនោះក៏មានវត្តមានបុត្រា-បុត្រីទាំង៤របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមផងដែរ។ ម្យ៉ាងទៀតក៏តារាប្រុស -ស្រីចាស់ក្មេងល្បីៗជាច្រើនក៏បានបង្ហាញវត្តនៅក្នុងពិធីនេះដែរ៕
ដោយ ៖ ចាន់រ៉ា













-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


