Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា រម្លឹក​ដល់​ឪពុក​ទឹកភ្នែក​ហូរ​ស្រក់​មិនដឹងខ្លួន

បានផុស

នៅ

ភ្នំពេញ ៖ ទោះបីជា​មក​ទល់​ពេល​នេះ​ លោកឪពុក​ជា ទីស្រលាញ់​បាន​ចែក​ឋាន​ទៅ​មាន​រយៈ​ពេល​ជាង​៧ ឆ្នាំ​ហើយ​ក្តី​តែ​សម្រាប់​តារាចម្រៀង​ស្រី ពេជ្រ សោភា នៅតែ​បន្ត​ការ​នឹករលឹក​គ្រប់ពេល​ចំពោះ​លោក​ឪពុក​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត ​រាល់​ពេល​ដែល​តារាចម្រៀង​អ្នកនាង ពេ ជ្រ សោភា រម្លឹក​ដល់​លោកឪពុក​ពេលណា​គេ​ឃើញ​នាង​តែង​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​ជានិច្ច​។ ​តួយ៉ាង​នៅ​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០២១​នេះ​ដែលជា​ពេលវេលា​ជិត​ឆ្លង​ឆ្នាំ​សកល​២០២១​ចូល​២០២២ ពេជ្រ សោភា បាន​បង្ហោះ​រូបភាព​ភ្ជាប់​នឹង​សារ​នឹក ដល់​ឪពុក​ផង​ដែរ​។

​ពេជ្រ សោភា បាន​រៀប​រាប់​សារ​ទឹកភ្នែក​ថា​ ថ្ងៃនេះ​នឹក​ណាស់ មើល​វីដេអូ​នេះ​កាន់តែ​នឹក​ពុក​ជា​បុរស​តែម្នាក់​ការពារ​កូន​ខ្លាច​ឈឺចាប់​គ្រប់​រឿង​។​ ពុក​ថ្ងៃនេះ​កូន​មាន​អារម្មណ៍​ឈឺ​គ្រប់ពេល​អធិស្ឋាន​ចង់ឃើញ​ឈរ​ពីមុខ​កូន ញញឹម​ដាក់​កូន ការ​ស្រលាញ់​ពុក​ចំពោះ​កូន​គ្មាន​បុរស​ណា​អាច​ធ្វើ​បានទេ​។

​គួរ​រម្លឹក​ថា ​ឪពុក​របស់​តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា បាន​ទទួល មរណភាព​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៤ ​ដែល​គិត​មកដល់ពេលនេះ​មាន​រយ​:​ពេល​ជាង​៧​ឆ្នាំ ទៅហើយ​៕

ដោយ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម