ជីវិតកម្សាន្ដ
ក្រោយអវត្តមានច្រើនឆ្នាំ! វ៉ាន់ នីឡា វិលវិញជាថ្មី
ភ្នំពេញ ៖ បន្ទាប់អវត្តមានពីសិល្បៈអស់មួយសន្ទុះធំកន្លងទៅ ទីបំផុតតារាចម្រៀងស្រីកញ្ញា វ៉ាន់ នីឡា បានសម្រេចចិត្តវិលចូលអាជីពសិល្បៈផ្នែកចម្រៀងរបស់ខ្លួនឡើងវិញហើយខណៈមានអ្នកគាំទ្រជាច្រើនបង្ហាញការសាទរ។

គេចាំបានថា ការសម្ងំខ្លួនឃ្លាតឆ្ងាយពីសិល្បៈយូរឆ្នាំរបស់កញ្ញា វ៉ាន់ នីឡា កាលនោះដោយសារតែបញ្ហានៃរឿងអាស្រូវស្នេហាដែលធ្វើឲ្យតារាស្រីរូបកើតក្តីអាម៉ាស់ទើបដាក់ចិត្តផ្អាកសិល្បៈមួយរយៈសិន។ ទន្ទឹមគ្នានៃការវិលត្រឡប់នេះដែរកញ្ញា វ៉ាន់ នីឡា បញ្ជាក់ថា មូលហេតុចម្បងដែលធ្វើឲ្យនាងសម្រេចចិត្តចូលសិល្បៈវិញនោះដោយសារតែសម្លឹងឃើញពីការគាំទ្ររបស់ទស្សនិកជនចំពោះរូបនាងនៅតែមានសន្ទុះច្រើនគួរសម។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុក វ៉ាន់ នីឡា ក៏បានបង្ហោះសារភ្ជាប់នឹងចំណងជើងបទចម្រៀងថ្មីដែលមានចំណងជើងថា «មិនចង់ខូចចិត្តដដែលៗ» ដោយនាងបានលើកឡើងថា ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំចង់ចាកចេញពីកន្លែងនេះខ្ញុំចង់ចាកចេញពីកន្លែងដែលធ្លាប់មានគេស្គាល់ខ្ញុំថាជា «វ៉ាន់នីឡា»។

តារាចម្រៀងចង្កេះអង្រងកញ្ញា វ៉ាន់ នីឡា បន្តទៀតថា ហេតុអ្វីបានជាខ្ញុំមើលស្រាលសេចក្តីស្រលាញ់របស់អ្នកទាំងអស់គ្នាយ៉ាងនេះ? ហេតុអ្វីក៏ខ្ញុំមានគំនិតចង់បោះបង់អ្នកទាំងអស់គ្នាទាំងដែលអ្នកកំពុងតែរង់ចាំឲ្យខ្ញុំត្រឡប់មកវិញ? ខ្ញុំអាត្មានិយមណាស់ តែងតែគិតថាគេស្អប់ថ្ងៃនេះទើបខ្ញុំដឹងថា ការគិតយល់ច្រឡំថា គេឈប់ចូលចិត្តខ្លួនគឺវាផ្ទុយស្រឡះពីការពិត។

វ៉ាន់ នីឡា និយាយទៀតថា អរគុណបំផុតដែលមិនដែលចាប់ទោសពៃរ៍ អរគុណដែលមិនធ្លាប់ស្អប់ខ្ញុំ។ ពីនាងខ្ញុំវ៉ាន់នីឡា បទថ្មីដំបូងបំផុតសម្រាប់អ្នកគាំទ្រស្វាគមន៍ឆ្នាំ២០២២នេះ «មិនចង់ខូចចិត្តដដែ លៗ»។នាងក៏បានបន្ថែមដែរថាក្នុងរយៈពេលជា ច្រើនឆ្នាំមកនេះខ្ញុំតែងតែមានក្តីសង្ឃឹមមួយគឺផលិតនូវបទចម្រៀងជូនFanរបស់នាងខ្ញុំ។

វាមិនមែនជាអារម្មណ៍អ្នកនិពន្ធបទភ្លេងឬstory របស់អ្នកនិពន្ធទំនុកច្រៀងប៉ុន្តែគឺជាអារម្មណ៍ពិតមួយរបស់មនុស្សស្រីម្នាក់។ខ្ញុំសង្ឃឹមថាមនុស្សស្រីគ្រប់រូប ក្លាហាននៅក្នុងការចាកចេញពីភាពទុក្ខ សោកទាំងឡាយដោយខ្លួនឯងហើយស្រលាញ់ខ្លួនឯងជាខ្លួនឯង។ នេះជាសម្តីដែល វ៉ាន់ នីឡា បានលើកឡើង៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


