ជីវិតកម្សាន្ដ
តារាចម្រៀង សាសា ប្រកាសប្រើវិធីនេះស្វែងរកមិត្តចិត្តខ្មៅបោកលុយជិត១០ម៉ឺនដុល្លារ
ភ្នំពេញ ៖ តារាចម្រៀងផលិតកម្មថោន សាសា ថ្មីៗនេះបានប្រកាសនូវរឿងរ៉ាវដ៏ក្តៅចិត្តខ្លាំងបំផុតមួយបន្ទាប់ពីត្រូវបានមិត្តភក្តិចិត្តខ្មៅបានបោកលុយប្រមាណជិត១០ម៉ឺនដុល្លារហើយគេចខ្លួនទៅបាត់ស្រមោលតែម្តង។

ក្រោយបែកធ្លាយដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកសិល្បៈមួយចំនួនបានសម្តែងការសោកស្តាយហើយអាណិតដល់តារាស្រីអ្នកនាង សាសា ដែលមិនគួរណាផុងខ្លួនចាញ់បោកបុគ្គលរូបនេះទេ។ មិត្តជិតស្និទ្ធដែលបោកលុយ សាសា ត្រូវបានគេដឹងថា រាប់អានគ្នាយូរឆ្នាំមកហើយទើបនាងទុកចិត្តហ៊ានឲ្យខ្ចីលុយច្រើនបែបនេះ។

ដោយឡែកបន្ទាប់ពីការទម្លាយដំណឹងដ៏ឈឺចាប់នោះមិនទាន់បានប៉ុន្មានផងឥឡូវនេះសាសា ក៏ចេ ញមុខប្រកាសជាសាធារណ:ស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះដោយស្នើឲ្យមហាជនជួយផ្តល់ដំណឹងបើឃើញជនឆបោកឈ្មោះ ហេង នេះនៅកន្លែងណាមួយ។

តារាស្រី សាសា បានរៀបរាប់ឲ្យដឹងតាមបណ្តាញសង្គមថា «ខ្ញុំនៅមិនសុខទេ ខ្ញុំសុំឱ្យឈ្មោះ ពៅ ចាន់ទី ហៅ ហេង ពួកម៉ាកគ្នាជិត១០ ឆ្នាំ បែរជាមកបោកលុយខ្ញុំទៅវិញ? ពួកម៉ាកចិត្តខ្មៅ ចិត្តព្រៃផ្សៃណាស់ មិនអាណិតខ្ញុំបន្តិចទេអី ខ្ញុំសួរតាមត្រង់? ហេតុអី្វលើកដៃទៅរួចលុយ១០០kមិនតិចទេណា។

នាងបានបន្ថែមទៀតថា អ្នកដែលឃើញបុរសក្នុងរូបនេះជួយប្រាប់ខ្ញុំផងបើខ្ញុំចាប់បានខ្ញុំនឹងជូនជាសគុណមិនឱ្យបងៗខកបំណងទេ! មានរូប និង ទីតាំងច្បាស់លាស់ទំនាក់ទំនងខ្ញុំបានតាមរយៈលេខទូរសព្ទ060 638 888។ ជាមួយគ្នានេះបើតាមប្រភពបង្ហើបថាបុគ្គលឈ្មោះ ហេង ខាងលើនេះមិនមែនបោកតែ សាសា ម្នាក់ទេគឺមានមនុស្សជាច្រើនក៏រង គ្រោះចាញ់បោកជននេះដែរ៕
ដោយ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


