ជីវិតកម្សាន្ដ
តារាខ្មែរមួយចំនួន ផ្ទុះរឿងចាញ់បោកបុគ្គលម្នាក់អស់ប្រាក់រាប់សែនដុល្លារ
ភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជននិងអ្នកគាំទ្របន្ទាប់ពីមានតារាប្រុស-ស្រីខ្មែរមួយចំនួនបានចេញមុខទម្លាយថាពួកគេបានផុងខ្លួនចាញ់ បោកបុគ្គលម្នាក់អស់ប្រាក់រាប់សែនដុល្លារ។

ជាក់ស្តែងតារាចម្រៀងស្រីម្ចាស់បទបោកខោអាវនឹកស្នេហ៍គឺ សាសា បានប្រកាសថា ខ្លួនបានចាញ់ បោកបុគ្គលឈ្មោះ ហេង អស់ទឹកប្រាក់ជិត១០ម៉ឺនដុល្លារ។ កញ្ញា សាសា បានរៀបរាប់ថាខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនឯងដែលទុកចិត្តពួកម៉ាក់អស់ពីពោះ តែចុងក្រោយទៅចោលខ្ញុំគ្មានស្រណោះអី្វបន្ដិចទាំងដែលដឹងគ្រប់យ៉ាងថា ខ្ញុំកំពុងតែពិបាក ហើយពិបាកខ្លាំង។

សាសា និយាយទៀតថា ហេង អើយចូលខ្លួនមក ខ្ញុំត្រូវការអ្នកដោះស្រាយរឿងលុយរបស់ខ្ញុំមិនមែនលុយតុងទីនដូចពួកបងបងទេគឺលុយសុទ្ធជិត១០ ០K(ជិត១០ម៉ឺនដុល្លារ)តែម្ដងសង្ឃឹមអ្វីដែលអ្នកនិយាយជាមួយនឹងខ្ញុំថានឹងដោះស្រាយគ្រប់បញ្ហា មិនថាមានរឿងអី្វកើតឡើងទេខ្ញុំត្រូវមើលកូននឹងប្អូនៗខ្ញុំទៀត។

នាងបន្ថែមថា អ្នកក៏ដឹងដែរពេលដែរអ្នកត្រូវការលុយខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំឲ្យទៀតគួរតែនឹកដល់ពេលនឹងផង ហេង ខ្ញុំដេកមិនដែលលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង។ អ្នកឃើញគាត់ជួយទំនាក់ទំនងមកខ្ញុំផងណា។

ចំណែកឯតារាប្រុសលោក វ៉ាឌី ហេឡេន ក៏បានបង្ហោះសារភ្ជាប់រូបភាពដែរថា មេតុងទីនMrr Heng ម្នាក់នេះបានរត់ចោលស្រុកដែលបានបោកលុយគេអស់សរុបជិត៤០ម៉ឺនដុល្លារក្នុងនោះរួមមានទាំងខ្ញុំផងដែរ។ នឹងមានមនុស្សជាច្រើនទៀតដែលត្រូវរងគ្រោះនឹងធ្ងន់ធ្ងរជាងខ្ញុំទៀត សូមចេញមុខមកដោះស្រាយជាបន្ទាន់ កុំទៅបាត់ស្ងាត់ឈឹងអញ្ចឹងគេនឹកគ្រប់គ្នា bro Heng ៕
ដោយ ៖ ចាន់រ៉ា









-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


