Connect with us

ជីវិតកម្សាន្ដ

តារាខ្មែរ៥ដួង​ដែលស្រលាញ់​លើកស្ទួយ​វិស័យគុន​ល្បុក្កតោ

បានផុស

នៅ

បច្ចុប្បន្នគេកត់សម្គាល់ឃើញមានតារាប្រុស-ស្រី របស់ខ្មែរចំនួន ៥ដួង ដែលកំពុងអន្ទងចិត្តអ្នកគាំទ្រឲ្យចាប់អារម្មណ៍ខ្លាំងក្រោយពេលពួកគេបង្ហាញខ្លួននៅក្នុងការហាត់រៀននូវក្បាច់គុណល្បុក្កតោដើម្បីជាការចូលរួមថែរក្សា និងលើកតម្កើងវិស័ យ​មួយនេះ។

ថ្ងៃនេះដែរកម្ពុជាថ្មីសូមនាំប្រិយមិត្តមកស្គាល់នូវតារាស្រីរបស់ខ្មែរទាំង ៥រូប ដែលត្រូវបានលើកយកមកបង្ហាញនៅពេលនេះរួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តារាសម្តែង និងជាគ្រូបង្ហាត់គុនល្បុក្កតោគឺកញ្ញាពេជ្រ ចរណៃ ជារឿងៗក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត (ខ្មែរ) នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោផងដែរ។

២.តារាគុនល្បុក្កតោកញ្ញា សំ ថារ័ត្ន មិនខុសគ្នាពីកញ្ញា ពេជ្រ ចរណៃ នោះទេកន្លងមកនាងតែងបង្ហាញឬចូលរួមបង្ហាត់ដល់យុវជនខ្មែរដែលស្រលាញ់និងគាំទ្រវិស័យក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ លើសពីនេះកញ្ញាក៏បានធ្វើការអំពាវនាវឲ្យមហាជនបន្តការលើកស្ទួយនិងគាំទ្រដល់វិស័យមួយនេះ។

៣.តារាចម្រៀងវ័យក្មេងកញ្ញា ញឹមសួន សោភាទេពី ស្របពេលដែលអាជីពសិល្ប:កំពុងតែមានសន្ទុះទៅមុខនេះនាងក៏ធ្វើឲ្យមហាជនកាន់តែចាប់អារម្ម ណ៍ថែមទៀតជាមួយការប្រែមុខមាត់ថ្មីលើវិស័យក្បាច់គុណបុរាណខ្មែរល្បុក្កតោ ខណៈមានទស្សនិកជនច្រើនចាត់ទុកថា ជាបុគ្គលគំរូបសម្រាប់យុវជនខ្មែរ។

៤.បវរកញ្ញា រ៉េត សារីតា ក្រៅតែអាជីពសិល្ប:បច្ចុប្បន្នដែលទទួលបានការគាំទ្រច្រើនកាលពីកន្លងទៅថ្មីៗនេះនាងបានរំលេចខ្លួនក្នុងការហាត់រៀនលើវិស័យក្បាច់គុណបុរាណខ្មែរល្បុក្កតោដែលទទួលបានការសរសើរពីទស្សនិកជនផងដែរ។

៥.មិនខុសពីតារាស្រី៤ដួងខាងលើនេះសម្រាប់តារាសម្តែង និងជាគ្រូបង្ហាត់នូវគុនល្បុក្កតោគឺលោក សិរីវង្ស ដើម្បីជាការចូលរួមថែរក្សានិងលើកតម្កើនវិស័ យគុនល្បុក្កតោខ្មែរជារឿយៗលោកតែងតែចេញមុខបំផុសឲ្យមហាជននិងយុវជនខ្មែរចូលរួមគាំទ្រលើវិស័យនេះ។

សូមជម្រាបថា គុនល្បុក្កតោគឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាកាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ»គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង «តោ»មានន័យថាសត្វតោមហាកម្លាំងឬមហាថាមពល៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម