ជីវិតកម្សាន្ដ
ខាត់ សុឃីម ថា ជាលើកទី ១ ដែលសិល្បករខ្មែរ មានគោរមងារជាឧកញ៉ា
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជាឧកញ៉ាដល់កំពូលតារាចម្រៀងលោក ខែម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត ។
ដំណឹងនេះដែរកាលពីល្ងាចម្សិលមិញបានធ្វើឲ្យអ្ន កគាំទ្រនិងមិត្តភក្តិសិល្ប:រួមអាជីពជាច្រើនបានប ង្ហាញការភ្ញាក់ផ្អើលព្រមទាំងសម្តែងការចូលរួមអប អរគ្រប់គ្នាខណ:ដែលតារាចម្រៀងល្បីឈ្មោះលោក ខេម រ: សិរីមន្ត ត្រូវបានតែងតាំងឡើងងារជាឧកញ៉ា ។ ដោយឡែកចាប់អារម្មណ៍លើតារាពហុជំនាញដែលជារៀមច្បងអ្នកនាង ខាត់ សុឃីម ក៏បានពោលពាក្យចេញពីដួងចិត្តបែបនេះផងដែរ។

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម បានលើកឡើងដូច្នេះថាជាលើកទីមួយដែលសិល្បៈខ្មែរមានគោរមងារជា(ឧក ញ៉ា)។បងសូមចូលរួមត្រេកអរផងប្អូនសប្បាយចិត្ត ពេលឃើញសិល្បៈរីកចំរើន។ជាការពិតនេះជាលើកទី១ហើយដែលតារាសិល្ប:របស់ខ្មែរអាចឡើងងារជាឧកញ៉ាដូចពេលនេះ។

សាមីខ្លួនលោក ខេមរ: សិរីមន្ត ក៏បានថ្លែងពីអារម្ម ណ៍រំភើបដែរថាទូលព្រះបង្គំជាខ្ញុំ ខែម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្តមានសេចក្តីរំភើបឥតឧប្បមាដែលបា នព្រះមហាក្សត្រជីវិតដម្កល់លើត្បូងទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារជាឧកញ៉ា ដល់ទូលព្រះបង្គំ។

សូមបញ្ជាក់ថា ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងកំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត ឡើងងារជាឧកញ៉ាខាងលើនេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


