Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងល្បីឈ្មោះ២រូបស្រវ៉ាចាប់ជំនួញអចលនទ្រព្យនៅទឹកដីខេត្តសៀមរាប

បានផុស

នៅ

ជាការពិតនាពេលបច្ចុប្បន្ននេះគេមើលឃើ ញថាកំពុងមានសិល្បករ-ការិនីរបស់ខ្មែរជាច្រើនដួ ងដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីនិងជោគជ័យលើវិស័យសិល្បៈនោះទេគឺថែមបានបង្កើតនូវមុខជំ នួញថ្មីជាបន្តបន្ទាប់នៅក្នុងដៃរៀងៗខ្លួនទៀតផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាងអំឡុងពេលដែលសកម្មភាពពុះដីឡូត៍លក់នៅក្នុងស្រុកពិសេសនៅតំបន់ជាយរាជធានីបាននិ ងកំពុងផុសផុលខ្លាំងគេក៏ឃើញមានតារាល្បី​ៗ​រប ស់ខ្មែរមួយចំនួនបានហក់ចូលមកវិនិយោគក្នុងវិស័ យអចលនទ្រព្យគួរឲ្យភ្ញាក់ផ្អើលនិងកាន់តែលេច ធ្លោខ្លាំង។យ៉ាងណាមិញពេលនេះមានការទម្លាយដែរថាតារាកំប្លែងល្បីឈ្មោះ២រូបក៏ស្រវ៉ាចាប់ជំនួញអចលនទ្រព្យនៅលើទឹកដីខេត្តសៀមរាបផងដែរ។

តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបង្ហើបឲ្យដឹងថា ពិតជាមិននឹកស្មានដល់មែនស្ងាត់ៗតារាកំប្លែង២ដួងក្លាយជាថៅកែដីឡូតិ៍សូមអបអរសាទរតាកំប្លែង២ ដួងគឺនាយ កុយ និងនាយ ក្រឹម ក្លាយជាថៅកែឡូតិ៍ដ៏ធំនៅខេត្តសៀមរាប។លោកថាធ្លាប់តែឃើញតា រាកំប្លែង២ដួងលេងកំប្លែងរួមគ្នាតែពេលនេះពួកគា ត់បានចំណាយដើមទុនយ៉ាងច្រើនរួមគ្នាបើកលក់ដីឡូតិ៍មួយកន្លែងនៅខេត្តសៀមរាបជិតផ្លូវជាតិលេ ខ៦Aក្រុងសៀមរាប ។  

តារាកំប្លែងនាយ កុយ និងនាយ ក្រឹម បាននិយាយថាគម្រោងដីឡូតិ៍នេះគឺរកបើកយូរហើយតែដោយ សារកូវីដ-១៩ទើបក៏អូសបន្លាយហើយនៅដើមឆ្នាំ នេះដោយឃើញសម្តេចតេជោលោកបើកប្រទេសឡើងវិញក៏រៀបចំធ្វើតែម្តង។លោកក៏មានអារម្មណ៍ថារំភើបព្រោះនេះជាគម្រោងជំឈានដំបូងលើការរកសុីលើវិស័យអចលនៈទ្រព្យមួយនេះដោយតារា ២ដួងនេះសង្ឃឹមថានិងជោគជ័យ១០០ភាគរយ។ 

ចំពោះកម្មវិធីសម្ពោធដីឡូតិ៍នាយកុយនិងនាយក្រឹ មអង្គរផាកនិងធ្វើការសម្ពោធកាត់ខ្សែបូនៅថ្ងៃទី២ ៣ខែមីនាឆ្នាំ២០២២និងមានការចែកអំណោយជូ នប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសសរផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម