ជីវិតកម្សាន្ដ
មួយឈុតពី ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់
អ្នកគាំទ្រលើកសរសើរពីសម្រស់ និងសំលៀកបំពាក់ ពេជ្រ សោភា មិនដាច់ពីមាត់ ក្រោយតារាចម្រៀងកំពូលប្រចាំផលិតកម្មហង្សមាសរូបនេះ បង្ហោះរូបថតប៉ុន្មានសន្លឹក។

មិនសរសើរមិនបាន ក្រោយម្ចាស់បទ Better Days អ្នកនាង ពេជ្រ សោភា គ្រងសំលៀកបំពាក់មួយឈុត ដែលបានច្នៃពីក្រមាខ្មែរ ដែលធ្វើឲ្យផ្ទុះការកោតសរសើរ និងលើកឡើងពីសម្រស់បូករួមជាមួយភាពស្រស់ស្អាត។ តាមការបង្ហោះរបស់អ្នកនាង និងការបង្ហោះរបស់អ្នកច្នៃម៉ូតមុននេះ បានធ្វើឲ្យទស្សនិកជនជាពិសេសអ្នកគាំទ្រតារាចម្រៀងរូបនេះ កោតសរសើរពីទឹកដៃនៃការច្នៃម៉ូត និងសម្រស់ដ៏ស្រស់ស្អាតនៅពេលអ្នកនាង ពេជ្រ សោភា បានគ្រងឈុតនោះ ដែលមានការលាយបញ្ចូលគ្នារវាងបុរាណ និងសម័យជាពិសេសក្រមារបស់ខ្មែរ បានរំលេចនៅភាពស្រស់ស្អាតថែមមួយកម្រិតទៀត។



ក្នុងវ័យ ៣៧ ឆ្នាំ ក៏ពិតមែនតែតារាស្រីរូបនេះ នៅតែមានសម្រស់ស្រស់ស្អាត ជាពិសេសការលេងនូវម៉ូតសំលៀកបំពាក់ មិនថាបុរាណសម័យ មិនឲ្យអ្នកគាំទ្រខកបំណងនោះទេ។ លើសពីនេះទៅទៀត អ្នកនាងពេជ្រ សោភា ក៏ជាតារាស្រីម្នាក់ ដែលតែងតែជួយលើកស្ទួយសិល្បៈបុរាណខ្មែរជានិច្ចជាកាល តាមរយៈ MV ឬក៏តាមការសម្ដែងតន្ដ្រីធំៗផ្សេងៗ ដែលធ្វើឲ្យអ្នកគាំទ្រដកចិត្តមិនរួចពីទង្វើគាំទ្ររបស់អ្នកនាងលើវិស័យសិល្បៈបុរាណគ្រប់ទម្រង់បែបនេះ៕




អត្ថបទ៖ ផានិត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


