ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ចេញមុខប្រាប់ច្បាស់ៗ ក្រោយមានគេសួរ តើហាត់គុនល្បុក្កតោបានប្រយោជន៍អ្វី?
តារាសម្តែងកំពុងទាញបានប្រជាប្រិយភាពទាំងវិស័យភាពយន្ត និងហាក់គុនល្បុក្កតោខ្មែរកញ្ញា ពេជ្រ ចរណៃ ត្រូវបានគេមើលឃើញថា នាងជាតារាស្រីមួយដួងដែលបានចូលរួមអភិរក្សយ៉ាងសកម្មលើវិស័យសិល្ប និងក្បាច់គុនខ្មែរគ្រប់ទម្រង់។

ស្របពេលដែលសកម្មភាព និងការគាំទ្ររបស់នាងកាន់តែលេចធ្លោលើវិស័យទាំងនេះ ពិសេសការបង្ហាត់គុនល្បុក្កតោ ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នោះក៏ស្រាប់តែមានសំនួរសួរ ពេជ្រ ចរណៃ ថាតើហាត់គុនល្បុក្កតោបានប្រយោជន៍អ្វី?។

ឆ្លើយសំនួរនេះ ត្រូវបានតារាស្រី ពេជ្រ ចរណៃ បញ្ជាក់ដូច្នេះថា មានសំនួរជាច្រើនតែសូមលើកយកសំនួរនេះមកឆ្លើយ ព្រោះមានអ្នកសួរច្រើនជាគេ។ សំនួរ ហើយខំម្ល៉េះខំដើម្បីអី? ហើយហាត់ល្បុក្កតោនឹងបានប្រយោជន៍អី្វ? ដូចជាគ្មានឃើញប្រយោជន៍អី្វផង?។ បើលុយគឺជាផលប្រយោជន៍នោះប្រហែលជាគ្មានពួកយើងដែលជាអ្នកស្រឡាញ់ និងផ្សព្វផ្សាយវប្បធម៌ខ្មែរឡើយ ។
កញ្ញា ពេជ្រ ចរណៃ បាននិយាយបន្តទៀតថា ផលប្រយោជន៍របស់យើង គឺបានចូលរួមថែរក្សាការពារ និងផ្សព្វផ្សាយនូវសម្បត្តិដ៏មហាសាលដែលដូនតាបុព្វបុរសយើងបានបន្សល់ទុកឲ្យកូនចៅគ្រប់ជំនាន់។ បានទាំងសុខភាពរាងកាយរឹងមាំហើយក៏អាចការពារខ្លួនបានដែរ។ ប្រើបេះដូងក្នុងការបម្រើតួនាទីដើម្បីបំពេញកាតព្វកិច្ចទើបអាចធ្វើការងារដើម្បីសង្គមនិងវប្បធម៌បាន។

សូមបញ្ជាក់ដែរថា តារាសម្តែង និងជាគ្រូបង្ហាត់គុនល្បុក្កតោ គឺ កញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត(ខ្មែរ)នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោផងដែរ។

សកម្មភាពនេះតារាស្រី ពេជ្រ ចរណៃ កន្លងមកតែងទទួលបានការសរសើរលើកទឹកចិត្តនិងគាំទ្រច្រើ នពីមជ្ឈដ្ឋានមហាជនដែលស្នេហាលើវិស័យភាពយន្ត និងក្បាច់គុណបុរានខ្មែរ(ល្បុក្កតោ)។ ដោយ សារហេតុផលនេះហើយទើបថ្មីៗនេះកញ្ញា ពេជ្រ ចរណៃ បានសម្តែងមោទគភាព ខណៈក្បាច់គុនល្បុក្កតោខ្មែរត្រូវបានផ្សព្វផ្សាយដល់ក្រៅស្រុក៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


