ជីវិតកម្សាន្ដ
ពិធីការិនី២រូបនេះ រក្សាបានការគាំទ្រនិងសរសើរពីមហាជនខណៈ ឌួង ហ្សូរីដា ក៏និយាយបែបនេះ
ភ្នំពេញ ៖ បច្ចុប្បន្នវិស័យសិល្បៈខ្មែរកំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងវិស័យចម្រៀង,សម្តែង,ដើរម៉ូដនិងពិធីការិនីជាដើម។ ខណៈដែលអ្នកសិល្បៈក្មេងៗជំនាន់ក្រោយក៏កំពុងបង្ហាញវត្តមានព្រោងព្រាតលើវិថីមួយនេះផងដែរ។

ដោយឡែក បើងាកមកចាប់អារម្មណ៍ពិធីការិនីជើងចាស់ចំនួន២រូប ដែលកម្ពុជាថ្មីលើកយកមកបង្ហាញថ្ងៃនេះវិញថ្វីត្បិតតែមកដល់ពេលនេះពួកគេមានវ័យជ្រេរហើយពិតមែនប៉ុន្តែតំណែងនឹងប្រជាប្រិយភាពឬការគាំទ្រនៅរក្សាបានដូចដើមដោយគ្មានសិល្ប:ជំនាន់ក្រោយរូបណាអាចប្រជែងទីផ្សារបានទេ។

ចំពោះពិធីការិនីទាំងពីររូបនេះគឺ១.អ្នកនាង គង់ សុជា តិ និង២.អ្នកនាង យុគ ចិន្តា។ អ្នកទាំងត្រូវបានគេចាត់ទុកថា ជាខ្ញីចាស់ដែលកាន់តែចាស់កាន់តែហិលដោយពុំមានប្រៀបប្រដូចបានឡើយ។
អ្នកនាង គង់ សុជា តិ និងអ្នកនាង យុគ ចិន្តា គឺទទួលបានការគាំទ្រលើប្រជាប្រិយភាពសមត្ថភាពនិងកោតសរសើរទាំងទេពកោសល្យជាដើម។

ជាក់ស្តែង មិនខុសពីមហាជននោះទេសូម្បីអ្នកសិល្បៈដូចគ្នាក៏សរសើរអ្នកនាង គង់ សុជាតិ និង អ្នក នាង យុគ ចិន្តា ផងដែរ។ កញ្ញា ឌួង ហ្សូរីដាបានលើ កឡើងថាបងស្រីគង់ សុជាតិ គឺជាពិធីការិនីរៀមច្បងនិងជា Idol បន្ទាប់ពីបងស្រី យុគ ចិន្តា ។ ពេលវេលាប្រឡូកក្នុងសិល្បៈជិត២០ឆ្នាំហើយក្តីប៉ុន្តែការរាប់អាននៅដោយក្តីគោរពនិងស្រឡាញ់នៅតែមានចំពោះគ្នាពួកគាត់៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


