ជីវិតកម្សាន្ដ
ទើបចូលរោងការបានជាង ១ ខែ ផេនខេក ប្រកាសដំណឹងបែកបាក់ស្វាមីតាមហ្វេសប៊ុក
មហាជន និងអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ហើយភ្ញាក់ផ្អើលគ្រប់គ្នា ខណៈសុខៗស្រាប់តែតារាភេទទី៣ ផេនខេក បានប្រកាសពីដំណឹងបែកបាក់ចំណងស្នេហ៍អាពាហ៍ពិពាហ៍ ដែលទើបផ្សំផ្គុំបានជាង ១ ខែ។

ផ្អែកតាមសំណេររបស់ ផេកខេក បានរៀបរាប់ថា «៦ ឆ្នាំនេះទុកជាការយល់សប្តិទៅចុះសង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲ្យបានល្អមិនក្បត់គេដូចដែលក្បត់ខ្ញុំទេព្រោះមើលទៅអ្នកទាំង២ស្រឡាញ់គ្នាខ្លាំងណាស់។ បញ្ជាក់មិនមែនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត»។

ជាមួយដំណឹងនៃការបែកបាក់ស្នេហ៍របស់តារាភេទទី៣ ផេកខេក ខាងលើនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំផ្ញើសារលើកទឹកចិត្តដល់ ផេកខេក។
សូមបញ្ជាក់ដែរថា តារាភេទទី៣ដែលកែកុនប្រអប់លេខភេទមកជាស្រីពេញលក្ខណៈ ផេនខេក និងស្វាមីវ័យក្មេងបានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃ ទី០៩ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមអបអរពីអ្នកសិល្បៈរួមអាជីព និងមិត្តភក្តិបងប្អូនសាច់ញាតិចាស់ទុំទាំងសងខាង។ប៉ុន្តែមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែផ្ទុះរឿងបែកបាក់នេះឡើង៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


