ជីវិតកម្សាន្ដ
ជីវិតតស៊ូក្នុងវិថីសិល្បៈរបស់ សុវត្ថិឌី ធារីកា ដែលប្រហែលមនុស្សភាគច្រើនមិនសូវដឹង
តារាចម្រៀងវ័យក្មេងសំឡេងផ្អែម កញ្ញា សុវត្ថិឌី ធារីកា មានជីវិតក្នុងវិថីសិល្បៈយ៉ាងដូចម្ដេចខ្លះ ទម្រាំមានថ្ងៃនេះ ហើយប្រហែលជាមនុស្សមួយចំនួនមិនធ្លាប់ដឹងពីមុនមក។

ពីក្មេងស្រីស្រលាញ់វិស័យសិល្បៈ ធារីកា បានជម្នះឧបសគ្គ និងតស៊ូជាច្រើនទម្រាំមានថ្ងៃនេះ ហើយនាងក៏បានឆ្លងកាត់កម្មវិធីតូចធំជារហូតដល់ទៅ ៩ ក្នុងរយៈ ៧ ឆ្នាំ ។ នៅឆ្នាំ ២០០៩ សុវត្ថិឌី ធារីកា បានបោះជំហានចូលប្រលងក្នុងកម្មវិធី The star verities ជាប់ចំណាត់ថ្នាក់លេខ ១។ នៅឆ្នាំ ២០១០ ធារីកា ក៏បានចូលប្រលងក្នុងកម្មវិធីមួយទៀតឈ្មោះ Kodomo ជំនាន់ទី ២ ជយលាភី ១ ឯក បន្ទាប់មកនាងបានដាក់ពាក្យប្រលងកម្មវិធី ពេជ្រកំពុងច្នៃ នៅឆ្នាំ ២០១៤ និងកម្មវិធី ផ្កាយរះក្នុងសួន។ នៅឆ្នាំ ២០១៥ នាងក៏បានដាក់ពាក្យប្រលងកម្មវិធី Carabao concert តែធ្លាក់ដោយហេតុផលថា មិនទាន់គ្រប់អាយុ។ លើសពីនេះ សុវត្ថិឌី ធារីកា នៅតែមិនបោះបង់ចោល ដោយបានដាក់ពាក្យម្ដងទៀត នៅកម្មវិធី Carabao concert រហូតជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ ទទួលចំណាត់ថ្នាក់លេខ ៥។


នៅឆ្នាំ ២០១៥ ដដែលនោះ ធារីកា បានប្រលងក្នុងកម្មវីធី ២ ទៀត គឺ សំនៀងចែងចាំង ជាប់បានជុំទី ២៤ និងកម្មវិធី Cambodian Idol ដែលជាលទ្ធផល នាងបានជាប់ដល់ Top 4 ។ នៅអំឡុងពេលការប្រកួតកម្មវិធី Cambodian Idol សុវត្ថិឌី ធារីកា ត្រូវបានមហាជន វិះគន់អំពីរូបសម្រស់ថា មិនសាកសមធ្វើជាតារាចម្រៀង និងមានមួយចំនួនឲ្យនាងឈប់ប្រលង តែបើទោះបីជាយ៉ាង ធារីកា នៅតែមិនចុះចាញ់និងតស៊ូខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យដល់សព្វថ្ងៃ។ ក្រោយប្រលងចប់ ធារីកា មិនបានចូលច្រៀងប្រចាំផលិតកម្មណាទេ គឺនាងបានធ្វើជាតារាចម្រៀងឯករាជ្យ និងដើរច្រៀងតាមកម្មវិធីតូចធំជាច្រើន ហើយនៅក្នុងឆ្នាំ ២០១៩ នាងក៏បានសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្ម ថោន រហូតមកដល់បច្ចុប្បន្ននេះ។


គួររំលឹកថា កាលពីម្សិលមិញនេះ កញ្ញា សុវត្ថិឌី ធារីកា និងគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡប់ឡានធ្លាក់ចូលប្រឡាយទឹក នៅឯខេត្តព្រះវិហារ ក្នុងនោះលោកឪពុកអ្នកម្ដាយរបស់នាងបានស្លាប់ក្នុងហេតុការណ៍នោះ ចំណែកធារីកា ប្អូនប្រុស និងលោកយាយរួចផុតជីវិតពីគ្រោះថ្នាក់។ យើងក៏សូមចូលរួមរំលែកទុក្ខ ចំពោះគ្រួសារកញ្ញា សុវត្ថិឌី ធារីកា ផងដែរ៕


អត្ថបទ៖ ផានិត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


