Connect with us

ជីវិតកម្សាន្ដ

ថ​មមី ក្តៅ​ស្លឹក​ត្រចៀក​ក្រោយ​ឮ​គេ​ហៅថា​អា​ត្រ​ង៉ោ​ល​

បានផុស

នៅ

​តារា​ស​ម្តែង​ប្រុស​ដែល​ជា​ស្វាមី​អ្នកនាង សួស វី​សា គឺ​លោក ថ​មមី បា​នបង្ហាញ​អារម្មណ៍​មិន​ស​ប្បា​យ​ចិត្ត​ហើយ​ថែមទាំង​ថ្លែង​សារ​ពន្លះ​យ៉ាង​ចាស់​ដៃ​លើ​បុគ្គល​មួយ​ចំនួន​ដែល​ហៅ​ខ្លួន​ដោយ​ពាក្យ​សម្តី​អសុរោះ​ថា ​អា​ត្រ​ង៉ោ​ល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយះ​ខ្លឹមសារ​ខ្លី​ដែល​ត្រូវ​បាន​តារា​ស​ម្តែង​កូន​មួយ​លោក ថ​មមី លើកឡើង​នោះ​ បញ្ជាក់ថា​ខ្លួន​ ពិត​ជា​មិន​សប្បាយចិត្ត​ទេ​ពេ​លឮ​គេ​ហៅថា​ អា​ត្រ​ង៉ោ​ល ។​ លោក​ប​ញ្ជាក់ថា ​ស្អប់​បំផុត​អ្នកណា​ហៅ​ខ្ញុំ​អា​ត្រ​ង៉ោ​ល បើ​ហៅ​មី​ង៉ោ​ល​មិនសូវ​ជា​ខឹង។ តា​មរយះ​ខ្លឹមសារ​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​មួយ​ចំនួន​យល់​ថា​ នេះ​គ្រាន់តែ​ពា​ក្យសម្តី​លេងសើច​រប​ស់លោក ថ​មមី តែប៉ុណ្ណោះ​។​

គេ​នៅ​ចាំ​បាន​ថា​ តារា​ប្រុស​លោក ថ​មមី កាលពី​ថ្មីៗ​ក​ន្លងទៅនេះ​បានសម្រេច​កោ​សក់​ដើម្បី​ជា​ការ​លាបំណន់​និង​សុំ​សេច​ក្តីសុខ​ចម្រើន​សម្រាប់​ក្រុម​គ្រួសារ​។​ កាលនោះ​លោក​បាន​បង្ហោះ​រូបភាព​ដោយ​​ភ្ជាប់​សំណេរ​មក​ថា​ កោស​ក់​លា​ង​គ្រោះ​ចង្រៃ​ចេញ​អោយ​អស់ កោ​លាបំណន់ កោ​សក់​សុំ​សេ​ចក្តីសុខ​កើត​ចូល​មក លាងបាប​កម្ម​ចេញ​អោ​យអស់ សុំអោយ​គ្រោះភ័យ​ចង្រៃ​ផ្សេងៗ​កុំ​កើតមាន​ដល់​​​ក្រុម​គ្រួសារ កោ​សក់​កុំអោ​យ​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ​កើតមក​ដល់​លើ​ក្រុម​គ្រួសារ កោស​ក់សាង​សទ្ធា​ទាន​សី​ល៌​សុំ​ផល​បុណ្យ​ខំ​សាង​តាម​ថែរក្សា​។​

ជា​មួយគ្នានេះដែរ ​តារា​សម្តែង​លោក ថ​មមី ក៏​ទ​ទួលបាន​ការគាំទ្រ​និង​សរសើរ​ដែល​លោក​សុខចិត្ត​កោស​ក់​ដើម្បី​សុំ​សេចក្តីសុខ​ដក់​ក្រុមគ្រួសារ​ផងដែរ​។​ ខ​ណះ​មាន​មិត្តភក្តិ​ខ្លះ​បាន​និយាយ​លេងសើច​បែប​ចំអន់​ថា​ អន្ទិត​ឬ​លោក​បង​ត្រ​ង៉ោ​ល​ផង​នោះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម