Connect with us

ជីវិតកម្សាន្ដ

តួស្រី MV បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» ទម្លាយរឿងមានកូន

បានផុស

នៅ

តារាសម្តែងសិចស៊ី ព្រីម លីហ្សា ដែលគ្រប់គ្នាស្គាល់តាមរយ:បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» កន្លងមកតែងបង្ហាញមុខជាមួយរូបភាពសិចស៊ី បើ​ទោះបីបាន​បាត់មុខមួយរយ:ពីសិល្ប:អស់មួយសន្ទុះក៏ដោយនោះ។ ប៉ុន្តែរឿងដែលប្លែកជាងពេលមុនៗ ស្រាប់តែតារាសិចស៊ី ព្រីម លីហ្សា ចេញមកម្តងនេះបានធ្វើឲ្យអ្នកគាំទ្រព្រមទាំងមិត្តភក្តិរួមអាជីពសិល្ប:ភ្ញាក់ផ្អើល ក្រោយ​ទម្លាយមូលហេតុ​នៃ​ការបាត់មុខមួយរយ:ពីសិល្ប: ក៏ព្រោះតែត្រូវបំពេញតួនាទីធ្វើជាមនុស្សដ៏ល្អសម្រាប់​ក្មេងប្រុសម្នាក់ដ៏គួឲ្យស្រលាញ់ដែលគេយល់ថាជាកូនរបស់ ព្រីម លីហ្សា តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួស្រីក្នុងMVបទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» ព្រីម លីហ្សា បានបង្ហោះរូបភាពកាន់ដៃក្មេងប្រុសម្នាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្មីៗកន្លង ទៅដោយរៀបរាប់ដូច្នេះថា «នេះហើយគឺជាអ្នកដែលធ្វើឱ្យខ្ញុំមានកម្លាំងចិត្តក្នុងការតស៊ូនៅក្នុងជីវិត ដើម្បីដើរមកដល់សព្វថ្ងៃនេះ My Baby I love u single mom តែងតែយកពេលវេលាមើលថែទាំគាត់ និងផ្ដល់ភាពកក់ក្ដៅឱ្យគាត់ជានិច្ច»។

ដោយឡែកកាលពីម្សិលមិញតារាស្រី ព្រីម លីហ្សា ក៏បានចេញសារថ្មីមួយទៀតដោយលើកឡើងថា មិនចូលចិត្ត​មិនចង់សរសើរ មិនចង់លើកទឹកចិត្តតែកុំព្យាយាមវ៉ៃបំបាក់ទឹកចិត្តអ្នកដទៃ ដោយសម្តីរបស់អ្នកពីព្រោះអ្នកនឹងជួបថ្ងៃណាមួយសម្រាប់ជីវិតរបស់អ្នក ថ្ងៃដែលអ្នកបាក់ទឹកចិត្តនៅរឿងអ្វីម្យ៉ាងដែលនឹកស្មានមិនដល់ ពីព្រោះនៅលើលោកនេះគ្មាននរណាគេល្អគ្រប់ដប់នោះទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម