ជីវិតកម្សាន្ដ
កាន់តែជិតដល់ថ្ងៃ Pancake ទម្លាយរ៉ូបអាពាហ៍ពិពាហ៍ ១ ក្នុងចំណោម ១០ ឈុត
ខណៈពិធីមង្គលការរបស់ Pancake និងមិត្តប្រុសកាន់តែខិតមកដល់ ស្រាប់តែតារាស្រីរូបនេះ បានទម្លាយពីរ៉ូបអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់នាង ឲ្យមហាជនបានឃើញភ្លាមៗ។

បើទោះបីជាកំពុងតែមមាញឹកជាមួយនឹងការរៀបចំពិធីមង្គលការ ទាំងការចែកសំបុត្រការ និងរឿងចូលរោងការក៏ដោយ។តែតួឯកស្រីរូបនេះ នៅតែបង្ហោះពីសកម្មភាពសប្បាយៗ និងឈុតដែលនាងត្រូវស្លៀកក្នុងពិធី។

ជាក់ស្ដែង មុនថ្ងៃរៀបការ Pancake បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីរឿងដ៏ល្អមួយដល់អ្នកគាំទ្រ ខណៈពេលកំពុងជ្រើសរើសរ៉ូបអាពាហ៍ពិពាហ៍ ក្នុងបន្ទប់ស្លៀកពាក់។ ជាពិសេសរ៉ូបនិមួយៗគឺល្អិតល្អន់ មានទាំងការប៉ាក់ដាក់ថ្ងៃបរិច្ឆេទ និងពាក្សថា Love លើរ៉ូបដែលនាងបានបង្ហាញផងដែរ។

គួរបញ្ជាក់ថា Pancake និងលោកវរសេនីយ៍ទោ Saksunthorn នឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ។ ខណៈតារាស្រីរូបនេះបានបង្ហើបថា ឈុតដែលត្រៀមថ្ងៃរៀបការ គឺមានដល់ទៅ ១០ ឈុតឯណោះ៕
សូមទស្សនាឈុតទី១ ក្នុងចំណោម ១០ របស់ Pancake៖





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងអត្ថន័យឈុតដែល Pancake ស្លៀកថ្ងៃពិសេស ពិតជាមានប្រវត្តិមិនធម្មតាឡើយ
ចុចអាន៖ទម្លាយសម្រស់ Pancake ១៨ ឆ្នាំមុន ពេលគ្រងមកុដនៅ ចិន មើលហើយមិនសរសើរមិនបាន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


