ជីវិតកម្សាន្ដ
ស្រស់ស្អាត មានន័យ ឈុតតំណាងជាតិ “សុវណ្ណទេពីមណីសាគរ” របស់ សៃ ហ្វុន ត្រៀមប្រកួតបវរកញ្ញាភេទទី៣
ពិតជាស្រស់ស្អាតប្លែក ឈុតតំណាងជាតិ “សុវណ្ណទេពីមណីសាគរ” របស់ សៃ ហ្វុន បវរកញ្ញាភេទទី៣ ថែមទាំងមានអត្ថន័យល្អ និងគួរឲ្យទាក់ទាញ ជាពិសេសការបញ្ចប់ភាពរើសអើងភេទថែមទៀតផង។

នេះបើតាមរយៈហ្វេសប៊ុកផេក Team Cambodia បានបង្ហោះថា ឈុតៈ សុវណ្ណទេពីមណីសាគរ ពស្ត្រដ៏វិចិត្រនេះ បានរចនាច្នៃប្រឌិតឡើងក្រោមទម្រង់នៃតួអង្គទេពី (ទេវី) មួយអង្គ ជាតំណាងឱ្យអ្នកឃុំគ្រង ថែរក្សាដែនទឹក ព្រមទាំងបានផ្តល់នូវវារិដែលមិនចេះរីងស្ងួតដល់សព្វសត្វ ក្នុងការរស់រានមានជីវិតនៅលើដែនប្រឹថពីពសុន្ធរានេះ ជាងនេះទៅទៀតព្រមទាំងបានពាំនាំភោគទ្រព្យដ៏មានតម្លៃ ជាប្រភពនៃអាហារ និងការប្រើប្រាស់ផ្សេងៗ ផ្តល់ជាសំណើមដល់ភាវៈមានជីវិតទាំងឡាយលើផែនដី នេះតាមដំណើរនៃវដ្ដសន្ធិដែលមិនចេះឈប់។ តាមរយៈឈុតពស្ត្រនេះ បានតំណាងជាសំឡេងប្រៀបដូចមហាវារិ ដែលជាមគ្គមួយដ៏ត្រកាលដែលបានតំណាងនូវការតភ្ជាប់ពីទ្វីបមួយទៅកាន់ទ្វីបមួយទៀតនៅលើសកលលោកយើងនេះបង្កើតបានជាចក្រវាឡ និងសព្វសត្វ។ នៅទីណាៗ មហាវារិ ដ៏មានគុណូបការៈដ៏មានតម្លៃ សម្រាប់ជីវិត ទោះជាស្ថិតនៅទីណាៗ ក្នុងការចាប់បដិសន្ធិក្រោមការតាក់តែង នៃធម្មជាតិ បុថុជ្ជនគ្រប់ៗរូបសុទ្ធតែមានតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិមួយរូបដ៏ប្រពៃ។ សូមបញ្ឈប់នូវការរើសអើងភេទ ចាប់ពីពេលនេះតទៅ មនុស្សពុំអាចជ្រើសរើសយោនយកកំណើត ប៉ុន្តែមនុស្សអាចជ្រើសរើសបដិបទា ជាបែបណាក្នុងសង្គមជាតិ។

សូមបញ្ជាក់ថា កញ្ញា សៃ ហ្វុន បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ទៅប្រកួតកម្មវិធី Miss International Queen នៅប្រទេសថៃ។ គួររំលឹកដែរថា នៅរសៀលនេះ នឹងមានកម្មវិធី Miq Pride Together Big Day ដែលមានការប្រកួត ៣ គឺ People Of Pride Talk, National Costume និងTalent Quest៕




អត្ថបទ៖ ផានិត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


