ជីវិតកម្សាន្ដ
ម្ចាស់បទ ”MAKE IT RAIN” បញ្ចេញឈុតស្រើបស្រាលលើសមុន ឆ្លើយតបអ្នកពូកែរិះគន់នាង
តារាចម្រៀងស្រីថៃ Kratae Rsiam បានបញ្ចេញឈុតប៊ីគីដ៏ស្រើបស្រាល អមទៅដោយសំណេរឆ្លើយតបអ្នកពូកែរិះគន់មិនសំចៃថា នាងមិនខ្វល់ថាអ្នកណាមើលទៅយ៉ាងម៉េចនោះទេ។

យ៉ាងណាមិញ មួយឈុតដែលតារាចម្រៀងសិចស៊ីរូបនេះបានបង្ហោះលើបណ្ដាញសង្គម Instagram កំពុងតែក្លាយជាប្រធានបទទាក់ទាញភ្នែកមហាជនជាខ្លាំង ជាពិសេសអ្នកគាំទ្ររបស់ម្ចាស់បទដ៏ល្បី ”MAKE IT RAIN ( MONEY )” នេះតែម្ដង។

Kratae Rsiam បានសរសេរសំណេរយ៉ាងវែងអន្លាយ អមដោយរូបភាពថា “ខ្ញុំមិនខ្វល់ទេ តើអ្នកណានឹងមើលមកខ្ញុំបែបណា។ ដោយសារតែខ្ញុំគ្រាន់តែអាចមើលឃើញសុភមង្គល និងភាពជោគជ័យរបស់ខ្ញុំ មនុស្សដែលបន្តស្វែងរកកំហុស ឬចាត់ទុកថាខ្លួនឯងពូកែជាងអ្នកដទៃ ប៉ុន្តែជីវិតនៅតែដដែល។ សូមក្រោកឡើងមើលខ្លួនឯង អត់ធ្មត់ ព្យាយាមរៀន និងអភិវឌ្ឍសក្ដានុពលខ្លួនឯងឲ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ ដើរតាមក្ដីសុបិន ធ្វើអ្វីដែលអ្នកស្រលាញ់។ ភាពជោគជ័យកំពុងរង់ចាំយើង បំពេញខ្លួនឯងជាមុនសិន រួចទៅដាក់ពន្លឺឲ្យអ្នកផ្សេង”។

ក្រោយការបង្ហោះនេះមិនបានប៉ុន្មានផង ក្នុងនោះមានមហាជនជាច្រើនបានចែករំលែកយ៉ាងច្រើនកុះករ ហើយក៏មានអ្នកគាំទ្រជាច្រើនបានចូលចុច Like និង Comment គាំទ្រនូវអ្វីដែលនាងបានសរសេរលើបណ្ដាញ។ ជាពិសេសគឺរូបភាពស្រើបស្រាល ដែលតារាចម្រៀង Kratae Rsiam បានបង្ហោះផងដែរ៕
សូមទស្សនារូបភាពដែលនាងបានបង្ហោះខាងក្រោម៖




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika បង្ហាញរូបរាងថ្មី ក្នុងឈុតមនុស្សយន្ត អ្នកគាំទ្រមើលលែងស្គាល់
ចុចអាន៖រៀបការមិនបាន ១ ខែផង Weir ហោះទៅ អាមេរិក ចោលភរិយាថ្មីថ្មោង
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


