ជីវិតកម្សាន្ដ
ពេជ្រ សោភា សុខៗស្រាប់តែរម្លឹកដល់រឿងសង្សាចាស់
កំពូលតារាចម្រៀងសំនៀងផ្អែមអ្នកនាង ពេជ្រ សោភា សុខៗស្រាប់តែធ្វើឲ្យអ្នកគាំទ្រនិងទ ស្សនិកជនភា្ញក់ផ្អើលហើយចាប់អារម្មណ៍ជាថ្មីនូវរឿងរ៉ាវស្នេហារបស់នាងជាមួយអតីតសង្សាចាស់ដោយនាងបានរម្លឹកឡើងនៅពាក្យទាំងនេះ។

គេចាំបានថាចំណងស្នេហ៍រវាងតារាស្រី ពេជ្រ សោ ភា ជាមួយតារាសម្តែងប្រុសលោក ឆឹម សក្កដា បា នសាងឡើងមានរយ:ពេកច្រើនឆ្នាំដោយភាពផ្អែម ល្ហែម។ប៉ុន្តែក្រោយមក ពេជ្រ សោភា នឹងលោកឆឹម សក្កដា ស្រាប់តែបែកធ្លាយដំណឹងនៃការបែកបាក់គ្នាទៅវិញដោយសន្តិវិធីពុំមានភាគីណាមួយនិយា យអាក្រក់ពីគ្នាឡើយ។

ដោយសារតែហេតុផលនេះហើយទើបតារាស្រី-ប្រុ សទាំង២រូបនេះនៅតែទទួលបានការសរសើរពីម ហាជន។ជាពិសេសពួកគេបានបន្សល់នូវអនុស្សា វរីយ៍ល្អៗជាច្រើនក្នុងរយៈពេលសាងស្នេហ៍ច្រើនឆ្នាំមកនេះ។ដោយឡែកមុននេះបន្តិចស្រាប់តែ ពេជ្រ សោភា រម្លឹករឿងមួយចំនួនធ្លាប់កើតឡើងជាមួយអតីតសង្សាចាស់ប៉ុន្តែគេពុំដឹងទេថានាងចង់សំដៅដល់លោក ឆឹម សក្កដា ឬយ៉ាងណាទេ។

បើតាមរយ:ខ្លឹមសារដែលអ្នកនាង ពេជ្រ សោភា ប ង្ហោះភ្ជាប់ជាមួយរូបភាពចំនួន២សន្លឹកនាងបានលើ កឡើងថា «នៅសុខៗក៏នឹកដល់រឿងកន្លង ខ្ញុំពូកែរករឿង ពូកែគិត គេមានអ្នកនេះ មានអ្នកនោះ ទាំងដែលគេមិនធ្លាប់គិតថា មិនអាចស្រលាញ់អ្នកណាក្រៅពីខ្ញុំ ,ចុងក្រោយសង្សារចាស់»។ ជាមួយគ្នានេះក៏មានអ្នកជម្រុញលើកទឹកចិត្តឲ្យ ពេជ្រ សោភា ជ្រើសយកផ្លូវត្រូវគ្នាវិញផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


