ជីវិតកម្សាន្ដ
មរណភាពព្រឹទ្ធាចារ្យតន្រ្តីបុរាណលោកគ្រូ ហុិន សូត្រ ធ្វើឲ្យសិល្បករ-សិល្បការិនីរន្ធត់ចិត្តគ្រប់គ្នា
នេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារព្រមទាំងសាច់ញាតិកូនថៅ ខណ:ដែលព្រឹទ្ធាចារ្យតន្រ្តីបុរាណផ្នែកសម្លេងខ្លុយដ៏អស្ចារ្យលោកគ្រូ ហុិន សូត្រ បានទទួលមរណភាពហើយកាលពីវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ដោយរោគាពាធ។

តាមរយ:ដំណឹងមរភាពរបស់ព្រឹទ្ធាចារ្យតន្រ្តីបុរាណលោកគ្រូ ហុិន សូត្រ ភ្លាមៗនោះគេឃើញអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីចាស់ក្មេងបានសម្តែងក្តីរន្ធត់ស្លុតចិត្តជាខ្លាំងចំពោះការបាត់បង់ធនធានវិរ:សិល្បករដ៏មានតម្លៃ និងទេពកោសល្យលោកគ្រូ ហុិន សូត្រ ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារលោកគ្រូ។

លោក អ៊ុក ណារីម បានសម្តែងការសោកស្តាយដូច្នេះថា ខ្ញុំពិតជាសោកស្តាយ និងតក់ស្លុតខ្លាំងណាស់ចំពោះការបត់បង់លោកគ្រូ ហុិន សូត្រ (Hin Soth) ព្រឹទ្ធាចារ្យតន្រ្តីបុរាណដ៏ចំណាន។ ខ្ញុំបាទសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជូនចំពោះក្រុមគ្រួសារនៃសពផង និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកគ្រូបានទៅដល់ទីស្ងប់សុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។

ចំណែកផលិតករល្បីឈ្មោះលោក ហ្វៃ សំអាង ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខចំពោះមរណភាពព្រឹទ្ធាចារ្យតន្រ្តីបុរាណលោកគ្រូ ហុិន សូត្រ ដែរផងដែ ។ លោកលើឡើងថា ខ្ញុំនិងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយនឹងក្រុមគ្រួសាររបស់លោកបង ហុឹន សូត្រ ផងនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធសូមឲ្យវិញ្ញាណក្ខន្ធលោកបងបានទៅសោយសុខនៅសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។

ជាមួយគ្នានេះលោក ហ្វៃ សំអា ក៏បានរម្លឹកឡើងនូវបទចម្រៀងជាច្រើនបទដែលនិពន្ធដោយខ្លួនលោកផ្ទាល់ និងចូលរួមប្រគុំតន្ត្រីប្រកបទៅដោយទេពកោសល្យផ្នែកឧបករណ៍បូរាណជាពិសេសគឺខ្លុយ ដូចជា, បទ ស្រណោះសម្តី ,ទំនួញទុំទាវ,ចម្រៀងចង ដៃ, ទំនួញនាងមេទ្រី, ព្រះវេសន្ត ,មរណមាតា ,ជួបហេីយម្តេចព្រាត់? និងនិងបទចម្រៀងជាច្រើនទៀ ត។
លោក ហ្វៃ សំអា បន្ថែមថាលោកគ្រូ ហុិន សូត្រ ទេីបតែខលទូរស័ព្ទទៅផ្តាំផ្ញេីលោកថា គាត់មានកូនស្រីសម្តែងភាពយន្តដែរព្រោះឮថា លោកគ្រោងផលិតរឿងថ្មីហើយនៅពេលនេះលោកពិតជាក្តុកក្តួល និងអាឡោះអាល័យដល់លោកគ្រូហុិន សូត្រខ្លាំងណាស់។

សូមជម្រាបថា លោកគ្រូ ហុិន សូត្រ គឺជាតន្រ្តីករផ្នែកប្រពៃណីបុរាណខ្មែរដ៏ល្បីឈ្មោះ ឯកទេស តាខេ និងឧបករណ៍ខ្លុយ។ ក្នុងនោះដែរលោកគ្រូហុិន សូត្រ ក៏បានបញ្ចេញស្នាដៃប្រគុំយ៉ាងពិរោះនៅក្នុងបទចម្រៀង ខ្លុយស្នេហ៍ត្នោតទេរ របស់ឧកញ៉ា ព្រាប សុវត្ថិ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


