ជីវិតកម្សាន្ដ
សុខ ពិសី ថា រឿងខ្លះបើអ្នកកាន់តែនិយាយគឺអ្នកកាន់តែខុស
ខណ:ដែលកំពូលតារាចម្រៀង សុខ ពិសី កំពុងជោគលើវិថីសិល្ប: និងមុខជំនួញជារឿយៗគេឃើញតារាស្រីរូបនេះតែចេញសារដាស់តឿនចំពោះអ្នកគាំទ្រដូចគ្នា។ ជាក់ស្តែងមុននេះ សុខ ពិសី បានចេញខ្លឹមសារថ្មីថែមទៀតហាក់មានចេតនាបំផុសដល់អ្នកនៅជុំវិញខ្លួន។

ខ្លឹមសារដែលតារាចម្រៀងស្រីសំនៀងស្រទន់ សុខ ពិសី បង្ហោះនៅលើបណ្តាញសង្គមតែងទទួលបានការគាំទ្រពីទស្សនិកជន និងប្រើប្រាស់បណ្តាញជាច្រើន។ ម្យ៉ាងទៀតរាល់អត្ថន័យដែលបានលើឡើងទាំងនោះទៀតសោធន៍សុទ្ធសឹងតែការបង្ហាញអំពីអត្ថន័យល្អៗ ដែលផ្តល់ប្រយោជន៍ចំពោះអ្នកគាំទ្រក៏ដូចជាខ្លួននាងផ្ទាល់។

តួយ៉ាងតារាចម្រៀងស្រី សុខ ពិសី បានបញ្ចេញទស្សន:ទៅកានអ្នកគាំទ្រថា រឿងខ្លះបើអ្នកកាន់តែនិយាយគឺអ្នកកាន់តែខុស បើគេអស់ចិត្តហើយទោះអ្នកខំពន្យល់ទាល់តែអ្នកដាច់ខ្យល់ទៀតក៏គេស្ដាប់មិនចូលដែរ បើដោះលែងគេហើយកុំភ្លេចដោះលែងខ្លួនឯងផងណា។
កញ្ញា សុខពិសី មកទល់បច្ចុប្បន្នត្រូវបានគេចាត់ទុកថា នាងជាកំពូលតារាចម្រៀងសំនៀងផ្អែមដែលរក្សាបានការគាំទ្រនិងមានប្រជាប្រិយភាពមិនចេះថមថយ។ ម្យ៉ាងទៀត ពិសី ថ្វីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែគេនៅគិតថាកញ្ញា សុខ ពិសី ជារាជនីយសម្រស់ដែលស្រស់ស្អាតខ្លាំង។

ដោយសារហេតុផលនេះហើយទើបបានអ្នកគាំទ្រយល់ឃើញថានេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញា សុខ ពិសី បន្ថែមទៀតទាំងរូបសម្ផស្ស អាជីពសិល្ប: និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន។ លើសពីនេះ ពិសី ក៏នៅតែរក្សាបានសន្ទុះនៃការគាំនទ្រ និងមានទីផ្សាចម្រៀងខ្លាំងមិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


