Connect with us

ជីវិតកម្សាន្ដ

រឿងបេះដូង! សុខ ពិសី និង Mrr KAK ចេញបញ្ជាក់ជាថ្មី និងស្នើមហាជនស្វែងយល់ កុំឱ្យក្លាយជាការដាក់សម្ពាធ

បានផុស

នៅ

ស្របពេលដែលសាធារណជន កំពុងយល់ថា កញ្ញា សុខ ពិសី និង Mrr KAK ជាទំនាក់ទំនងលើពី fan និង idol តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មសាន់ដេរូបនេះ បានចេញមកអះអាងជាថ្មីថា មកដល់ពេលនេះ បេះដូងរបស់ខ្លួននៅមិនទាន់ទទួលស្នេហាពីបុរសណាម្នាក់ឡើយ ព្រោះត្រូវការពេលមើលឱ្យច្បាស់សិន ខណៈធ្វើឱ្យមានការសួរដេញដោលច្រើនហាក់ក្លាយជាការដាក់សម្ពាធមួយលើកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មើលឃើញបែបនេះ Mrr KAK ជាអ្នកគាំទ្រដ៏ស្មោះត្រង់ម្នាក់ នៅរសៀលថ្ងៃទី១៧ កុម្ភៈនេះ បានចេញមុខការពារកញ្ញាដោយរៀបរាប់ថា “ពាក្យថាស្រលាញ់របស់ខ្ញុំមិនមែនមានន័យថាយកឲ្យបាននោះទេ: ត្រូវហើយខ្ញុំស្រលាញ់បងសី តែមិនមែនមានន័យថាខ្ញុំយកគាត់ឲ្យទាល់តែបាននោះទេ ព្រោះគាត់ជាអ្នកជ្រើសរើស គាត់អាចជ្រើសរើសអ្នកណាក៏បាន តាមដែរគាត់គឹតថា ល្អក្នុងជីវីតរបស់គាត់”។

លោកបន្តថា បើទោះដឹងមិនអាចទៅរួច តែលោកគ្រាន់តែស្រលាញ់ ហើយគ្មានបំណងអ្វីក្រៅពីស្រលាញ់នោះទេ។ លោកបន្ថែមទៀតថា ឯរាល់វីដេអូរបស់កញ្ញា សុខ ពិសី ទាំងអស់ ដែលលោកបានកាត់ គឺសុទ្ធតែមានតំណក់ទឹកភ្នែកលោកទាំងអស់ ដាក់អារម្មណ៍ ស្រមើស្រមៃ ដាក់ចិត្ត ដាក់កាយទៅអស់ហើយ ដោយហេតុនេះ គ្មានទេពាក្យថាសម្តែងនោះទេ។

លោកក៏បានគូសបញ្ជាក់ពីទំនាក់ទំនងខ្លួនដែរថា “ឥឡូវសួរថាខ្ញុំជាមួយគាត់ម៉េចហើយ ល្អធម្មតាទេ គ្មានអីទេខ្ញុំនៅស្រលាញ់គាត់ធម្មតា គ្មានអ្វីប្រែប្រួលទេ ឆ្នាំក្រោយទោះមិនមែនជាខ្ញុំក៏ខ្ញុំសប្បាយចិត្តដែរ ព្រោះចង់ឃើញគាត់មានគ្រួសារ មានសុភមង្គល សូមអ្នកទាំងអស់គ្នាឈប់ដាក់សម្ពាធទៅលើគាត់ទៀត”។

ជាសំណូមពរ តារាចម្រៀងកញ្ញា សុខ ពិសី ធ្លាប់បានស្នើទៅកាន់សាធារណជនដូច្នេះថា “សូមកុំបង្ខំខ្ញុំ ខ្ញុំសុំពេលពិនិត្យមើលដោយខ្លួនឯងថាតើនរណាដែលខ្ញុំអាចផ្ញើជីវិតបាន បញ្ជាក់ ខ្ញុំមិនទាន់ទទួលស្នេហាអ្នកណាទេ។ ពេលខ្លះខ្ញុំក៏ត្រូវការពេលវេលាដើម្បីច្បាស់លាស់ ខ្ញុំនៅsingle នៅឡើយទេ”។

ដោយឡែកនៅរសៀលថ្ងៃនេះ កញ្ញាក៏បានបញ្ចេញសារមួយទៀតថា “មនុស្សប្រុសក្នុងក្ដីស្រមៃទៅថ្ងៃអនាគតរបស់ខ្ញុំគឺច្បាស់លាស់ sweet និង មានគំនិតចាស់ទុំ ព្រោះប៉ុន្មានឆ្នាំទៅមុខទៀត ក៏ចរឹកខ្ញុំនៅតែក្មេងដដែល មិនអាចយកអ្នកចរឹកក្មេងដូចគ្នាបានទេ ឆ្នាំក្រោយ បើខ្ញុំជ្រើសរើសនរណាម្នាក់ សូមឱ្យហ្វេនៗគោរពតាមការសម្រេចចិត្តរបស់ខ្ញុំទោះគាត់ជានរណាក៏ដោយ បើថ្ងៃនោះមកដល់ហើយខ្ញុំបង្ហាញបានន័យថា ម្នាក់នោះគឺគ្រប់លក្ខខណ្ឌដែលខ្ញុំចង់បានហើយអរគុណ”៕

កាលពីថ្មីៗកន្លងទៅ តារាចម្រៀងមុខស្រទន់កញ្ញា សុខ ពិសី ធ្លាប់បានថ្លែងប្រាប់ដោយខ្លីថា កុំភ័យរឿងគូរស្រករដល់ពេលណាយកពេលហ្នឹងទៅបើអត់ទេក៏អត់ទៅ។ ក្រោយមកទៀតកញ្ញាថា ខ្លួននឹងបើកបេះដូងនៅឆ្នាំក្រោយហើយទ្រាំ Single មួយឆ្នាំទៀតសិន៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម