Connect with us

ជីវិតកម្សាន្ដ

ទីបំផុត! សុខ ពិសី ចេញមុខស្រាយចម្ងល់រឿងរ៉ាវមនោសញ្ចេតនាខ្លួន ដើម្បីកុំឱ្យបន្តវែកញែក

បានផុស

នៅ

នៅរសៀលថ្ងៃទី ១៨កុម្ភៈនេះ កញ្ញា សុខ ពិសី បានចេញមុខជាថ្មី ដើម្បីដោះស្រាយការយល់ច្រឡំពាក់ព័ន្ធនឹងទំនាក់ទំនងរវាងខ្លួន និង Mrr KAK ។ ការចេញស្រាយចម្ងល់នេះ គឺបន្ទាប់ពីសាធារណជនមួយចំនួន បានបង្ហាញប្រតិកម្ម ចំពោះកញ្ញា ពេលដែលឡើងសម្តែងក្នុងកម្មវិធីមួយរបស់លោក នីកូ កន្លងទៅថ្មីៗ ដែលនេះជាសញ្ញានៃការដាក់សម្ពាធលើកញ្ញាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដែអូជាង ៥នាទី តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ បានលើកឡើងបញ្ហាយល់ច្រឡំ
១. កញ្ញា សុខ ពិសី អះអាងថា ជាធម្មតា ខ្លួនតែងតែមានការស្និតស្នាលជាមួយអ្នកគាំទ្រ មិនមែនចំពោះតែ Mrr KAK ឡើយ។ ខណៈភាពស្និតស្នាលដែលតែងមានចំពោះអ្នកគាំទ្រនេះ គឺកញ្ញាក៏តែងតែធ្វើកន្លងមកទៅហើយ ពោលជាចំនូលចិត្តរបស់ខ្លួន និងតែរុះរាយបែបនេះ។

២. ទាក់ទងនឹងសកម្មភាពដែល Mrr KAK លុតជង្គង់នៅឆាកឱ្យផ្កាវិញ កញ្ញាបដិសេធថា ខ្លួនពិតជាមិនបានដឹងរឿងនេះមុនឡើយ ហើយការដែលព្រមទទួលបាច់ផ្កា គឺទទួលដោយការគួរសមប៉ុណ្ណោះ ពុំមែនមានន័យថា ព្រមព្រៀងទទួលយកក្តីស្រលាញ់ពីលោកដែរ។ កញ្ញាបន្ថែមថា កញ្ញាក៏ទើបតែបានស្គាល់ Mrr KAK ដែរ ដូច្នេះការស្រលាញ់ មិនមែនឱ្យតែគេស្រលាញ់ យើងត្រូវស្រលាញ់គេវិញនោះដែរ។ តែទោះជាបែបនេះ កញ្ញាក៏សរសើរដល់ភាពក្លាហានរបស់អ្នកគាំទ្រម្នាក់នេះ និងបង្ហើបថា បច្ចុប្បន្នកញ្ញាពិតជាមិនមានអ្នកណាក្នុងចិត្តមែន ខណៈក៏ត្រូវការពេលមើលឱ្យច្បាស់សិនដែរ ថាតើអ្នកណា នឹងអាចឱ្យកញ្ញាផ្ញើរវាសនាជាមួយបាន។

៣. ពាក់ព័ន្ធនឹងការថត MV រួមគ្នាវិញ កញ្ញា សុខ ពិសី អះអាងថា នោះគ្រាន់ជាសម្តែង ខណៈអ្នកទាំងពីរសុទ្ធតែជាប្រឡូកក្នុងវិថីសិល្បៈដូចគ្នា ដូច្នេះនោះក៏គ្រាន់ជារឿងធម្មតាសម្រាប់តួអង្គសម្តែងដែរ។ ម៉្យាង ក្នុងដំណើរការនៃការថត MV នេះទៀតសោត ជាការរៀបចំរបស់ Director សុទ្ធសាធ សូម្បីតែសាមុីខ្លួនអ្នកទាំងពីរ ក៏មិនបានដឹងមុននោះដែរ។

៤. តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ ក៏បានបកស្រាយការយល់ច្រឡំដែលថា កញ្ញា និង Mrr KAK ជាសង្សារនឹងគ្នា និងចោទសួរថា មនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនមកផង ឱ្យធ្វើសង្សារគ្នាយ៉ាងម៉េច?

៥. ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ តារាចម្រៀង សុខ ពិធី បានសម្តែងការហួសចិត្តផងដែរនឹងប្រតិកម្មអ្នកគាំទ្រមួយចំនួន ដែលចោទថា “កញ្ញាក្បត់ចិត្ត Mrr KAK” គឺបន្ទាប់ពីកញ្ញាបានឡើងចូលរួមសម្តែង show មួយតាមការអញ្ជើញរបស់លោក នីកូ ។ ត្រង់ចំណុចនេះ កញ្ញាបញ្ជាក់ជាថ្មីថា ខ្លួននិង កាក់ មិនមានអ្វីពាក់ព័ន្ធនឹងគ្នាសោះឡើយ ឯការនិយាយវាយតម្លៃបែបនេះ មិនគួរមានឡើយ។

លើសពីនេះ កញ្ញាក៏បានពន្យល់នូវហេតុផលមួយចំនួនទៀតផងដែរ។ សូមស្តាប់វីដេអូលម្អិត៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម