Connect with us

ជីវិតកម្សាន្ដ

ខួបកំណើតឆ្នាំនេះ! សុខ ពិសី បួងសួងវីរកងទ័ពឈ្នះអស់មាសត្រូវ និងប្រទេសខ្មែរទទួលបានសុខសន្តិភាពវិញ

បានផុស

នៅ

ខុសពីរាល់ឆ្នាំឱកាសថ្ងៃខួបកំណើតកំពូលតារាចម្រៀងសម្តីផ្អែមកញ្ញា សុខ ពិសី បានចេញសារជូនពរនិងបួងសួងវីរកងទ័ពឱ្យឈ្នះអស់មាសត្រូវនិងប្រទេសខ្មែរទទួលបានសុខសន្តិភាពវិញឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់តារាចម្រៀងកញ្ញា សុខ ពិសី ស្របពេលប្រទេសជាតិកំពុងតែជួបសង្គ្រាមឈ្លានពានពី សំណាក់ចោរសៀមកញ្ញាបានចេញមុខបួងសួង និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខឱ្យទទួលបានជ័យជំនះពីខ្មាំងសត្រូវខណ:ពេលនេះ សុខ ពិសី ក៏ទទួលបានការគាំទ្រហើយសរសើរពីមហាជនផងដែរ។

តួយ៉ាងតារាចម្រៀងល្បីឈ្មោះ សុខ ពិសី បានលើកឡើងនាឱកាសថ្ងៃខួបកំណើតរបស់ខ្លួនថា “រីករាយថ្ងៃកំណើតខ្លួនឯងការប្រាថ្នាឆ្នាំនេះសូមអោយវីរៈកង ទ័ពខ្មែរឈ្នះអស់មារសត្រូវប្រទេសខ្មែរទទួលបានយុត្តិធម៌និងសុខសន្តិភាពវិញ”។ សុខ ពិសី បន្តថា អរគុណមនុស្សជាទីស្រលាញ់ទាំងអស់សម្រាប់ការជូនពរ ។

គួររំលឹកថា កាលពីថ្មីៗកន្លងទៅតារាចម្រៀង សុខ ពិសី ក៏បានបង្កើតមូលនិធិ ដើម្បីស្វែងរកជំនួយជួយដល់ជនភៀសសឹក និងវីរកងទ័ពកម្ពុជា ដែលកំពុងនៅតាមបន្ទាត់ព្រំដែនផងដែរ។ កញ្ញា សុខ ពិសី បានបង្ហាញអារម្មណ៍រំភើបថា”លើកទីមួយដែលបានចូលរួមភ្ជាប់និស្ស័យជាមួយបងប្អូនដើម្បីជាតិរំភើប”៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម