ជីវិតកម្សាន្ដ
សុខ ពិសី បង្ហាញតម្រុយចង់ធ្វើ solo concert បំពេញបំណងអ្នកគាំទ្រ
កំពូលតារាចម្រៀងសំនៀងស្រទន់មនោសញ្ចេតនា កញ្ញា សុខ ពិសី បានបង្ហាញពីបំណងចង់រៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីផ្ទាល់ខ្លួន Solo concert ដើម្បីតបតាមការស្នើសុំរបស់អ្នកគាំទ្រនិងទស្សនិកជន។
ទោះបីយ៉ាងណាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី មិនទាន់ប្រាប់ច្បាស់នូវគម្រោងនៃការរៀបចំធ្វើ Solo concert អាចនឹងចាប់ផ្តើមក្នុងពេលណាឬធ្វើនៅថ្ងៃណា ទីតាំងកន្លែងណាឡើយព្រោះស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់និងធ្វើតេស្ដទៅអ្នកគាំទ្ររបស់ខ្លួនជាមុនសិន។

កញ្ញា សុខ ពិសី បានលើកឡើងតាមរយ:ការស្ទង់មតិថាចង់ឲ្យ សុខ ពិសី ធ្វើ Solo concert? អរគុណមនុស្សជាទីស្រលាញ់ទាំងអស់ដែលតែង តែស្រលាញ់ សុខ ពិសី ។ មានអ្នកគាំទ្រមួយចំនួនបានលើកឡើងដូចគ្នាថា បើសិន សុខ ពិសី រៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីផ្ទាល់ខ្លួន Solo concert ច្បាស់ជាកក្រើកហើយ ខណ:ខ្លះថាបើធ្វេី Solo Concert សុំ៥០បទ។
ថ្វីត្បិតមានការបង្ហើបបែបនេះ គេមិនទាន់ច្បាស់ទេថា ពិសី នឹងធ្វើតាមការស្នើរបស់អ្នកគាំទ្រនិងគោលបំណងខ្លួនឯងឬយ៉ាងណាទេ? ដោយឡែកថ្មីៗនេះគេចាប់អារម្មណ៍ឃើញថា មានតារាសិល្ប:ខ្មែរមួយចំនួនកំពុងតែងាកមកធ្វើ Solo concert ដោយក្នុងនោះមានកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញចេតនារៀបចំការប្រគុំតន្រ្តី Solo concert ផងដែរ។

សូមបញ្ជាក់ថាតារាចម្រៀងស្រីជូរមុខរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី មកដល់ពេលនេះចូលសិល្ប:យូរឆ្នាំហើយ តែនាងនៅតែទទួលបានការគាំទ្រ និងមានសន្ទុះទីផ្សារចេញច្រៀងតាមបណ្តាខេត្ត ជាបន្តបន្ទាប់ ខណ:ទស្សនិកជនពិសេសមិត្តៗយុវវ័យតែងគាំទ្រខ្លាំង ចំពោះវត្តមានកញ្ញា សុខ ពិសី ក្នុងការឡើងឆានានា៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


