ជីវិតកម្សាន្ដ
វណ្ណដា ឧបត្ថម្ភ៩៩៩ដុល្លារក្នុងយុទ្ធនាការ១០០លានរៀលដើម្បីតបស្នងព្រឹទ្ធាចារ្យ គង់ ណៃ
ជាការចូលរួមអបអរសាទរទៅកាន់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលទទួលបានការទស្សនា១០០លានដងក្នុងបទTime To Rise”បារមី” បានបង្កើតយុទ្ធនាការ១០០លានរៀលដើម្បីរៃអង្គាសថវិកាតបស្នងព្រឹទ្ធាចារ្យ គង់ ណៃ ។

ផលិតកម្ម “បារមី” បានបញ្ជាក់ថា ដើម្បីតបស្នងទៅដល់ព្រឹទ្ធាចារ្យ គង់ ណៃ ពួកយើងផ្ដើមបង្កើតយុទ្ធនាការ១០០លានរៀល “Rise For Master Kong Nay” ដើម្បីរៃអង្គាសថវិកាក្នុងគោលបំណងជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជំងឺ និងជីវភាពប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យ គង់ ណៃ។

ប្រភពលើកឡើងថា ដូចដែលអ្នកទាំងអស់គ្នាបានដឹងមកហើយថា ព្រឹទ្ធាចារ្យ គង់ ណៃ លោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរមកហើយ ក្នុងពេលបច្ចុប្បន្ននេះ ស្ថានភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ បានរាងធូរសើ្បយបន្ដិចហើយតែមិនទាន់មានកម្លាំងគ្រប់គ្រាន់មិនអាចធ្វើដំណើរ និងមិនអាចធ្វើការសម្ដែងដូចមុន។

ប្រភពបានបន្តថា ដូចនេះហើយទើបក្រុមហ៊ុន បារមី សិល្បករ និងសិល្បការិនីបានផ្ដួចផ្ដើមគំនិតបង្កើតយុទ្ធនាការនេះឡើង។ តោះចូលរួមយុទ្ធនាការរបស់យើងនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងការប្រកាសយុទ្ធនាការនេះដែរ តារាចម្រៀងរ៉េប វណ្ណដា ក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៩៩៩ដុល្លារ ជូនលោកតា គង់ ណៃ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


