ជីវិតកម្សាន្ដ
ថៃកាន់តែស្រឡាញ់! Jazz តារាកំប្លែងថៃដ៏ល្បី ច្រៀងបទវណ្ណដា លើឆាកប្រគុំតន្ត្រី
កាលពីថ្មីៗកន្លងទៅនេះ បទចម្រៀងចូលឆ្នាំ បទ សង្ក្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា ត្រូវបានផ្ទុះប្រជាប្រិយភាពខ្លាំង នៅប្រទេសថៃ ដោយគេឃើញ តារាថៃល្បីៗជាច្រើន នាំគ្នាបង្ហោះវីដេអូ រាំ ច្រៀងទៅនឹងបទមួយនេះ។ នៅក្នុងនោះ មានតារាល្បីៗដូចជា Mai Davika, Mint Charlieda, Pinky និងតារាថៃជាច្រើននាក់ទៀត បង្ហាញការស្រឡាញ់ជាមួយនឹងបទ សង្ក្រាន្ដស្គាល់ស្នេហ៍។

យើងសង្កេតឃើញថា កេរ្តិ៍ឈ្មោះ វណ្ណដា កាន់តែឡើងទៅៗ ពិសេស មហាជនថៃមានការស្រឡាញ់គាំទ្ររូបលោកជាខ្លាំង។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ គេបានឃើញតារាកំប្លែងថៃដ៏ល្បីល្បាញ លោក Jazz Chuanchuen បានច្រៀងបទរបស់ វណ្ណដា នៅលើឆាកប្រគុំតន្ត្រីរបស់ខ្លួន។

ជាពិសេស គ្រាន់តែឮបទនេះភ្លាម អ្នកទស្សនានៅទីនោះ នាំគ្នាស្រែកហ៊ោកក្រើកឆាក ហើយតារាប្រុសរូបនេះ បានច្រៀងជាភាសាខ្មែរចំៗពាក្យ ច្បាស់ៗ ធ្វើឲ្យទស្សនិជនមានការសប្បាយរីករាយ នាំគ្នាច្រៀងតាមពេញកន្លែងប្រគុំតន្ត្រីផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


