ជីវិតកម្សាន្ដ
បែកធ្លាយតារាកំប្លែង តាចេក ត្រូវប្រពន្ធ-កូនតាមទាន់លួចមានស្រីថ្មី
អ្នកគាំទ្រ និងមហាជន ពិតជាភ្ញាក់ផ្អើលខ្លាំង ខណៈសុខៗ ស្រាប់តែមានការទម្លាយថា តារាកំប្លែងជើងចាស់លោកតា ចេក ត្រូវបានប្រពន្ធ-កូនតាមទាន់ លួចលាក់មានស្រីថ្មី ហើយថែមទាំងចុះចេញពីផ្ទះទៀតផង។

បើតាមប្រភពពីគណនីមួយ អះអាងថា ជាកូនបង្កើតរបស់លោកតា ចេក បានលើកឡើងដូច្នេះថា ប៉ាខ្ញុំ(តាចេក នាយ ចេក) តារាកំប្លែង លួចមានស្រីសហាយ ចុះចេញពីផ្ទះ មើលមុខមីស្រីហ្នឹងឲ្យហើយទៅ អ្នកលេងល្ខោនកំប្លែងជាមួយគ្នា។ តាមទាន់សុំឲ្យទុកពេលថា ដោះស្រាយ តែអត់ដោះស្រាយ រហូតដល់ថ្ងៃទី ០៥.១១.២០២២ គាត់បានចេញពីផ្ទះទៅនៅជាមួយមីស្រីហ្នឹងរហូតឥឡូវថ្ងៃ ១៦.១ ១.២០២២។

ប្រភពបន្តទៀតថា ពួកខ្ញុំបានទៅដល់ផ្ទះកន្លែងនៅជាមួយមីហ្នឹង គាត់វាយប្រពន្ធកូន ការពារមីស្រីហ្នឹង ឥឡូវចង់លែងលះជាមួយប្រពន្ធដោយសារស្រី។

ដោយឡែកបើតាមរយៈវីដេអូដែលត្រូវបានចែករំលែក គេក៏ឃើញតារាកំប្លែងតាចេក ផ្ទុះជម្លោះជាមួយប្រពន្ធដើមផងដែរ អំឡុងតាមទាន់លួចលាក់លួចមានស្រីថ្មី។

ជុំវិញរឿងរ៉ាវដ៏រសើបខាងលើនេះ តារាកំប្លែងលោកតាចេក នៅមិនទាន់អាចទាក់ទងដើម្បីសួរនាំបានទេ ខណៈមានអ្នកគាំទ្រជាច្រើនកំពុងតាមដានចង់ដឹងបញ្ហានេះផងដែរ។
ដូច្នេះសង្ឃឹមថា លោកតាចេក នឹងចេញមុខបកស្រាយ ដើម្បីបញ្ជាក់ការពិតនៅពេលក្រោយ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


