Connect with us

ជីវិតកម្សាន្ដ

រន្ធត់ចិត្តណាស់ !តារាកំប្លែង ខាត់ ចំរើន ទទួលមរណភាពហើយ

បានផុស

នៅ

ភ្នំពេញ ៖ នេះគឺជាដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារតារាក្រកួលខាត់ ខណ:ដែលតារាកំប្លែងលោក ខាត់ ចំរើន បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២ ០២២។ នេះបើយោងតាមការជូនដំណឹងពីតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាបងស្រីបង្កើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រីអ្នក នាង ខាត់ សុឃីម បានបង្ហោះសារយ៉ា ងក្តុកក្តួលនៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃនេះថា «សូមប្អូនទៅកាន់ឋានសុខជាតិក្រោយសូមអោយអាយុវែងទៅចុះកុំគិតពីប្រពន្ធកូនបងប្អូនមើលថែហើ យបងជួយអោយកូនៗរបស់ឯងរៀនសូត្រចប់ចុង ចប់ដើម។ពុកអើយអាចំរើនវាទៅមើលថែពុកហើយ» ។

តាមរយ:ដំណឹងមរណភាពតារាកំប្លែងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃី ម ពេលនេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តា យចំពោះការបាត់បង់ធន់ធានសិល្បករដ៏មានប្រជា ប្រិយភាពនិងទេពកោសល្យផ្នែកសិល្ប:ស្ទើរគ្រប់ជំនាញ។ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារតារាក្រកួលខាត់គឺលោក ខាត់ ចំរើន ផងដែរ។ គួររម្លឹងថាកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២២កន្ល ងទៅតារាកំប្លែងលោក ខាត់ ចំរើន ត្រូវបានក្រុមគ្រួ សារបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រម្តងរួចមកហើយបន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារ​ជំងឺខូ ចក្រលៀននិងក្រិនថ្លើម។ក្រោយពីការព្យាបាលមួ យរយ:ជំងឺរបស់លោក ខាត់ ចំរើនក៏បានធូស្រាលឡើងវិញប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺពេ លនេះលោក ខាត់ ចំរើន បានលាបងប្អូនញាតិមិត្តប្រពន្ធកូននិងអ្នកគាំទ្រទៅដោយគ្មានថ្ងៃត្រឡប់វិ ញទេ៕ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម