ជីវិតកម្សាន្ដ
ហ្វេនស្រងាកចិត្ត ក្រោយលោក Nawat ប្រកាស Engfa មិនអាចរួមការងារជាមួយ Jackson
ក្រុមអ្នកគាំទ្របវរកញ្ញា អ៊ីងហ្វា (Engfa) ម្ចាស់ជយលាភីលំដាប់រងទី១នៃកម្មវិធី Miss Grand International 2022 បានសម្ដែងនូវការស្រងាកចិត្តយ៉ាងខ្លាំង ចំពោះដំណឹងដែលលោក Nawat ប្រកាសថា បវរកញ្ញារូបនេះ និងកំពូលតារាហុងកុង Jackson Wang មិនអាចរួមការងារជាមួយគ្នាឡើយ។

ជារឿងគួរឱ្យសោកស្ដាយចំពោះហ្វេនៗរបស់បវរកញ្ញា អ៊ីងហ្វា និងតារាចម្រៀង Jackson ដែលពួកគេមិនអាចសហការគ្នា នៅក្នុងគម្រោងថ្មីដែលបានប្រកាសប្រាប់អ្នកគាំទ្រ កាលពី ៣សប្ដាហ៍មុន ។

យោងតាមសារបង្ហោះរបស់ស្ថាបនិក Miss Grand International លោក Nawat Isarakraisil បានប្រាប់ពីមូលហេតុនៃការលុបចោលការសហការរវាង អ៊ីងហ្វា និង Jackson ថា អ្នកទាំងជាអ្នកផ្សាយឱ្យម៉ាកយីហោពីរផ្សេងគ្នា ដូច្នេះម្ចាស់ប្រេនមិនចង់ឱ្យពួកគេរួមការងារនឹងគ្នានោះទេ។ ប្រសិនបើពួកគេសហការគ្នា ឬសម្ដែងរួមគ្នា វាអាចបង្កផលប៉ះពាល់ដល់ផលិតផលដែលពួកគេជាអ្នកតំណាង។


បន្ទាប់ពីប្រកាសរួច ស្ថាបនិករូបនេះ ក៏ធ្វើការសុំអភ័យទោសទៅកាន់អ្នកគាំទ្រទាំងអស់ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់ចំពើរឿងនេះ។
ជាមួយគ្នាដែរ អ្នកគាំទ្រ អ៊ីងហ្វា បានចូលទៅបញ្ចេញមតិយ៉ាងច្រើន អ្នកខ្លះសោកស្ដាយ ពេលឃើញនាងមិនអាចធ្វើការជាមួយសិល្បករលំដាប់ពិភពលោក ហើយក៏មានមួយចំនួនទៀតគាំទ្រចំពោះការសម្រេចចិត្តរបស់លោក ណាវ៉ាត់ ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ភរិយា Weir ព្រមទម្លាយលទ្ធផលអេកូ និងភេទកូនដំបូង ក្រោយទន្ទឹងចាំអស់ជាច្រើនខែ
ចុចអាន៖ ទើបគ្រងមកុដមិនបានប៉ុន្មាន បវរកញ្ញាហុងកុង ត្រូវគេទម្លាយវីដេអូសិច
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


