ជីវិតកម្សាន្ដ
ភរិយា Weir ព្រមទម្លាយលទ្ធផលអេកូ និងភេទកូនដំបូង ក្រោយទន្ទឹងចាំអស់ជាច្រើនខែ
បន្ទាប់ពីរង់ចាំអស់ពេលជាច្រើនខែ Vicky Pemonya ភរិយាតារាសម្ដែង Weir Sukolwat ព្រមទម្លាយភេទរបស់កូនដំបូងជាសាធារណៈ ដែលវាបានធ្វើឱ្យស្វាមីរបស់នាងត្រេកអរសឹងហោះ ដោយសារវាជាបំណងប្រាថ្នារបស់ឪពុកថ្មោងថ្មីរូបនេះ តាំងពីមិនទាន់រៀបការមកម្ល៉េះ។

តាមរយៈវីដេអូឃ្លីប Weir និងភរិយាបានជជែកគ្នាអំពីភេទកូនដំបូងរបស់ពួកគេ ខណៈស្វាមីចង់បានកូនស្រី ព្រោះខ្លួនមានសុទ្ធតែបងប្អូនប្រុស ចំណែកឯភរិយាចង់បានកូនប្រុស ព្រោះនាងមានបងប្អូនសុទ្ធតែស្រី។ ទោះយ៉ាងណា ទីបំផុត Vicky ព្រមទម្លាយលទ្ធផលអេកូ ហើយកូនក្នុងផ្ទៃដែលត្រៀមនឹងសម្រាលប៉ុន្មានខែទៀតនេះ គឺជាកូនស្រី។

ក្រោយដឹងថាខ្លួននឹងក្លាយជាឪពុកនៃក្មេងស្រីម្នាក់នាពេលឆាប់ៗខាងមុខ Weir ញញឹមបិទមាត់មិនជិត និងបានសម្ដែងក្ដីត្រេកអរយ៉ាងខ្លាំង ខណៈពេលនេះលោកកាន់តែថ្នមចិត្តភរិយាសំណព្វ និងប្រកាសផ្អាកពីសិល្បៈបណ្ដោះអាសន្នដើម្បីមើលថែគ្រួសារឱ្យបានពេញលេញ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ Weir បង្ហោះរូបលេងហ្គីតាកំដរប្រពន្ធ តែទស្សនិកជនបែរចាប់អារម្មណ៍លើរូបរាងខ្លាំងជាង
ចុចអាន៖ តារាថៃ ៣រូប ជាប់ចំណាត់ថ្នាក់ស្រីស្អាត-ប្រុសសង្ហាលើសគេ ប្រចាំឆ្នាំ២០២២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


